X Factor 2015 រក​ឃើញ​បេក្ខជន​៣​រូប​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​

X Factor 2015 រក​ឃើញ​បេក្ខជន​៣​រូប​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​

បន្ទាប់​ពី​ធ្វើ​ការ​ជម្រុះ​អស់​ជា​ច្រើន​សប្ដាហ៍ កម្មវិធី​​​ប្រលង​ចម្រៀង​ The X Factor 2015អង់គ្លេស​បាន​​រក​ឃើញ​បេក្ខជន​ខ្លាំង​៣​រូប​ ដើម្បី​បន្ត​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​សប្ដាហ៍​ក្រោយ​ ។

 

X Factor 2015 រក​ឃើញ​បេក្ខជន​៣​រូប​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​

Reggie N Bollie (ឆ្វេង), Louisa Johnson(កណ្ដាល),Che Chesterman(ស្ដាំ)

 

​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​កាល​ពី​យប់មិញ​​ ​បេក្ខជន​៤​នាក់​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ ដើម្បី​ជម្រុះ​ម្នាក់​ចេញ​ និង​ជ្រើសយក​៣​នាក់​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ បេក្ខជន​ទាំង​​៤​នាក់​នោះ​មាន​ Che Chesterman, Reggie N Bollie (ចម្រៀង​ដៃ​គូ), Louisa Johnson និង Lauren Murray។

 

បន្ទាប់​ពី​សម្ដែង​បញ្ចេញ​សមត្ថភាព​រៀង​ៗ​ខ្លួន​ចប់​ តាម​លទ្ធផល​និង​ការ​សម្រេច​របស់​គណៈកម្មការ​ នាង Lauren Murrayត្រូវ​បាន​ធ្លាក់​ពី​កម្មវិធី​ត្រឹម​វគ្គ semi-final ។ ការ​សម្រេច​ចិត្ត​ឲ្យ Laurenមិន​អាន​បន្ត​ទៅ​វគ្គ​បន្ទាប់​​គឺ​ពិត​ជា​ពិបាក​សម្រាប់ ​គណៈកម្មការ​ព្រោះ​ពូក​គេ​ទាំង​៤​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង​ដូច​គ្នា។

 

​ Lauren Murrayក៏​បាន​សម្រក់​ទឹក​ភ្នែក​លើ​ឆាក​មុន​ពេល​សម្ដែង​​បទ​ចុងក្រោយ​​ មុន​ចាក​ចេញ​ពី​កម្មវិធី។ ក្រោយ​ចម្រៀង​ចប់ គណៈកម្មការ Rita Oraក៏​បាន​ងើប​ពី​កៅអី​ទៅ​ឱប Lauren​ និង​នាំ​ចូល​ទៅ​ក្នុង​។ វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​សប្ដាហ៍​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ទី ១៣ ខែ​ ធ្នូ​ ឆ្នាំ ២០១៥៕

 

X Factor 2015 រក​ឃើញ​បេក្ខជន​៣​រូប​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​

Lauren Murray

 

ខាង​ក្រោម​ជា​ការ​សម្ដែង​ចុងក្រោយ​របស់ Lauren Murray៖

 

 

ចុចអាន៖បេក្ខនារី​សំឡេង​ខ្ពស់​​ពី​អាស៊ី​ធ្វើឲ្យ​​គណៈកម្មការ​ X Factor ​​​ញញឹម​ពេញ​ចិត្ត​ស្ដូក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail