សរុបអត្ថន័យ សំខាន់ៗក្នុងសេចក្តី ថ្លែងការណ៍របស់ លោក អូបាម៉ា កាលពីថ្ងៃអាទិត្យ

វ៉ាស៊ីនតោន៖ មិនខុសពីប្រធានាធិបតី រុស្ស៊ីឡើយ ដោយកាលពីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០១៥ លោកប្រធានា ធិបតី អាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងសុន្ទរកថា ដ៏ធំមួយ ដើម្បី បង្ហាញពីជំហររបស់អាមេរិក ព្រមទាំងបញ្ជាក់ ពីបញ្ហាសង្គម និង ពិភពលោក មួយចំនួន ដែលមានអាមេរិកត្រូវដោះស្រាយ មានដូចតទៅនេះ៖

. លោក អូបាម៉ា បានហៅការបាញ់ប្រហារនៅ ទីក្រុង សាន់ ប៊ែរណាឌីញ៉ូ រដ្ឋ កាលីហ្វរញ៉ា ដែលបានសម្លាប់ មនុស្ស ១៤នាក់ នោះថាជាអំពើភេរវកម្ម ប្រព្រឹត្តដោយបណ្តាញរបស់ក្រុម រដ្ឋអ៊ីស្លាម ISIS។
. លោក អូបាម៉ា លើកឡើងម្តងទៀតពីការជំទាស់របស់អាមេរិក ក្នុងការបញ្ជូនយោធាថ្មើជើង ទៅវាយប្រហារក្រុម រដ្ឋអ៊ីស្លាម នៅហ្នឹងកន្លែង។
. លោក អូបាម៉ា បានអំពាវនាវឲ្យប្រជាពលរដ្ឋអាមេរិកទាំងអស់  រួបរួមគ្នាជាធ្លុងមួយ នឹង មិនឲ្យមានការប្រឆាំង ចំពោះគ្នា កើតឡើងជាដាច់ខាត។
. លោក អូបាម៉ា បានលើកឡើងជាថ្មីថា ជនជាតិ ម៉ូស្លីម-អាមេរិក គឺជាមិត្តរបស់យើង និង ជាអ្នកធ្វើការងាររួមគ្នា ជាមួយយើង។
. លោក អូបាម៉ា បានស្នើទៅកាន់សភា ឲ្យពិនិត្យឡើងវិញចំពោះច្បាប់គ្រប់គ្រងអាវុធ។
. លោក អូបាម៉ា បញ្ជាក់ថា អាមេរិកនៅនឹងតែបន្តផ្តល់ជំនួយផ្នែកហ្វឹកហ្វឺន និង សម្ភារៈបរិក្ខា យោធា ទៅកាន់កងទ័ព អ៊ីរ៉ាក់ រាប់ពាន់នាក់ដដែល។
. អាមេរិក គួរតែរឹតបន្តឹងឲ្យបានខ្លាំងជាមុន ចំពោះការតាមជនដែលធ្វើដំណើរមកអាមេរិក ដោយគ្មាន ទិដ្ឋាការ៕

សរុបអត្ថន័យ សំខាន់ៗក្នុងសេចក្តី ថ្លែងការណ៍របស់ លោក អូបាម៉ា កាលពីថ្ងៃអាទិត្យ