លោកស្រី ម៉ែន សំអន នាំយកសារ ៧ចំណុច របស់សម្តេចតេជោ ជំរុញអ្នកពាក់ព័ន្ធ លើកកម្ពស់ ជនពិការ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បាននាំយកអនុសាសន៍ ប្រមុខដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន ចំនួន ៧ចំណុច ដើម្បីជំរុញដល់ស្ថាប័នរដ្ឋ ឯកជន ក៏ដូចអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅទាំងអស់ ជួយលើកកម្ពស់ជនពិការ ដោយជួយបង្កភាពងាយស្រួលដល់ពួកគាត់។

អនុសាសន៍ទាំង ៧ចំណុច ដែលលោកស្រី ម៉ែន សំអន នាំយកមកណែនាំនេះ គឺធ្វើឡើងក្នុងទិវាជនពិការកម្ពុជាលើកទី ១៧ និងទិវាជនពិការអន្តរជាតិលើកទី ៣៣ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នាវិទ្យាស្ថានជាតិអប់រំ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាសម្រេច បានសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខមាលភាព ជនពិការយ៉ាងណាក៏ដោយ ក៏បងប្អូនជនពិការ នៅមានឧបសគ្គជាច្រើនទៀត ដែលត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះ ដូចជាបញ្ហាផ្នែកបរិស្ថានរូបវ័ន្ត និងបញ្ហាផ្នែកទំនាក់ទំនង។

លោកស្រី ម៉ែន សំអន បានបន្តថា ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍ លើវិស័យជនពិការ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងនាមសម្តេចតេជោ សូមអំពាវនាវ ទី១. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំបង្កលក្ខណៈ ងាយស្រួលចេញ-ចូល នៅទីសាធារណៈ សម្រាប់ជនពិការគ្រប់ប្រភេទេ, ទី២. ត្រូវបង្កើនការយកចិត្តទុកដាក់ គិតគូអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅ, ទី៣. ក្រសួង ស្ថាប័ន ត្រូវលើកទឹកចិត្តជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថ`ភាពឲ្យមានសិទ្ធិ ចូលបម្រើការងារដោយគ្មានការរើសអើង, ទី៤. ត្រូវបន្តលើកទឹកចិត្តឲ្យមានការចូលរួមពីផ្នែកឯកជន, ទី៥. ក្រុមប្រឹក្សាជនពិការ ត្រូវជំរុញការអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ពិការភាពរយៈពេល ៥ឆ្នាំ (២០១៤-២០១៨), ទី៦. ក្រុមប្រឹក្សាជនពិការ ត្រូវជំរុញក្រសួង ស្ថាប័នបង្កើតការងារសម្រាប់ជនពិការ និងទី៧. គ្រប់ស្ថានីយទូរទស្សន៍ និងវិទ្យុរបស់រដ្ឋ និងឯកជន ព្រមភ្នាក់ងារសារព័ត៌មាន សូមបន្តជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវការយកចិត្តទុកដាក់ និងលើកស្ទួយសុខមាលភាពជនពិការ។

 សូមបញ្ជាក់ថា ជារឿយៗសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែអំពាវនាវទៅដល់ ជនរួមជាតិទាំងអស់ សូមកុំមានការរើសអើង ចំពោះជនពិការ និងជួយឧបត្ថម្ភគាំទ្រ ដល់ពួកគាត់៕

លោកស្រី ម៉ែន សំអន នាំយកសារ ៧ចំណុច របស់សម្តេចតេជោ ជំរុញអ្នកពាក់ព័ន្ធ លើកកម្ពស់ ជនពិការ

លោកស្រី ម៉ែន សំអន នាំយកសារ ៧ចំណុច របស់សម្តេចតេជោ ជំរុញអ្នកពាក់ព័ន្ធ លើកកម្ពស់ ជនពិការ

លោកស្រី ម៉ែន សំអន នាំយកសារ ៧ចំណុច របស់សម្តេចតេជោ ជំរុញអ្នកពាក់ព័ន្ធ លើកកម្ពស់ ជនពិការ