អត្តពលិក កាយសម្ព័ន្ធ កម្ពុជា២រូប ពាន VGF and AGU នៅវៀតណាម

ភ្នំពេញ៖ នាថ្ងៃទី៧ធ្នូ ឆ្នាំ២០១៥ នេះអត្តពលិកកាយ សម្ព័ន្ធកម្ពុជា២រូប ចៅក្រមមួយរូប និងមន្ត្រីដឹកនាំមួយរូប បាន ចេញដំណើរទៅកាន់ ប្រទេសវៀតណាម ដើម្បីចូលរួមព្រឹត្តិការណ៍ នៃការប្រកួតជើងឯកអាស៊ី។ ដោយលោក អគ្គលេខាធិការ កីឡាកាយសម្ព័ន្ធកម្ពុជា ណយ សុផាណា គឺជាអ្នកដឹកនាំកីឡាករ-កីឡាការិនី និងចៅក្រមទៅ ចូលរួមក្នុង ព្រឹត្តិការណ៍លើកនេះ។

លោកអគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍នេះមាន រហ័សនាមថា 5Th Aerobic Gymnastics ASIAN Championship 2015 (VGF and AGU) នៅទីក្រុងហូជីមិញប្រទេសវៀតណាម ដែលធ្វើពីថ្ងៃទី៧ រហូតដល់១៤ធ្នូ ឆ្នាំ២០១៥។ ចៅក្រមអន្តរជាតិរបស់កម្ពុជាមួយរូប ដែលចូលរួមនោះគឺ លោក ស៊ុ ស្រ៊ន ចំពោះ កីឡាករ ២ រូបនោះមានកីឡាករ សោ សុខផេង ,កីឡាករ ជឿន ចាន់បូរី និងកីឡាការិនី សោ សុខគីម ។

ព្រឹត្តិការណ៍នេះមានប្រទេសជាច្រើន ក្នុងទ្វីបអាស៊ីចូលរួមហើយកម្ពុជា លោក ផាណា ទទួលស្គាល់ថា អាចជួបការ លំបាកក្នុងការ ប្រជែងយកមេដាយ នៃការប្រកួតកម្រិតទ្វីបនេះ ។

កីឡាការិនី សោ សុខគីម បាននិយាយថា សព្វថ្ងៃជាគរុសិស្ស នៃវិទយាស្ថានជាតិអប់រំកាយ និងកីឡា ហើយកីឡា ការិនីរូបនេះ មានមោទនភាពដោយសារតែនាង បានក្លាយជាគរុសិស្ស កីឡាកាយសម្ព័ន្ធនេះតែម្ដង។ កីឡាការិនី រូបនេះអរគុណ ដល់ក្រសួងអប់រំយុវជុំន និង កីឡាដែលជួយជ្រោមជ្រែងនាង ឲ្យបានក្លាយជាគរុសិស្សសាលា កីឡានេះ។ នាងបានបន្តថា រូបនាងបានភ្ជាប់ខ្លួនជាមួយកីឡា កាយសម្ព័ន្ធនេះអស់ រយៈពេលជាង ១០ឆ្នាំមកហើយ  ដែលរយៈពេលនេះនាងមិនត្រឹមតែក្លាយ ជាកីឡាការិនីជម្រើសជាតិនោះទេតែ បានក្លាយជាគរុសិស្សសាលា កីឡា ហើយនិងត្រៀមខ្លួនក្លាយជា គ្រូអប់រំ កាយ និង កីឡាទៀតផង ។

កាយសម្ព័ន្ធពេលនេះកំពុងតែផ្ដោតលើការកសាង សមត្ថភាពចំពោះកីឡាករ- កីឡាការិនីវ័យក្មេងៗ ទាំងកាយសម្ព័ន្ធ Aerobic និង កាយសម្ព័ន្ធ Artistic ទោះបីផុតរដូវនៃការប្រមូលផ្ដុំ កីឡាជម្រើសជាតិក៏ពិតមែន តែសហព័ន្ធ នេះនៅ បន្តឃុំគ្រងលើ កីឡាករ-កីឡាការិនី ជម្រើសជាតិរបស់ខ្លួនឲ្យបន្ត ហ្វឹកហាត់ក្នុងការប្រមូលផ្ដុំ ជាបន្តដោយសហព័ន្ធ ចំណាយលុយខ្លួនឯង សម្រាប់ចិញ្ចឹមពួកគេតែម្ដង ដែលការចិញ្ចឹមនេះបានមកពីការ ជួយជ្រោមជ្រែងរបស់ប្រធាន សហព័ន្ធ គឺលោកថោង ខុន និង អនុប្រធានសហព័ន្ធ គឺលោកឧកញ៉ា សុខ ហុង តែម្ដង ៕

អត្តពលិក កាយសម្ព័ន្ធ កម្ពុជា២រូប ពាន VGF and AGU នៅវៀតណាម

អត្តពលិក កាយសម្ព័ន្ធ កម្ពុជា២រូប ពាន VGF and AGU នៅវៀតណាម

អត្តពលិក កាយសម្ព័ន្ធ កម្ពុជា២រូប ពាន VGF and AGU នៅវៀតណាម