ពេលនេះ កម្ពុជាស្ថិតនៅលំដាប់ទី ៩ ក្នុងការប្រកួតកីឡា ASEAN Para Games លើក​ទី ៨ នៅសឹង្ហបុរី

ភ្នំពេញ: ក្នុង​ព្រឹត្តិការណ៍ ASEAN Para Games លើក​ទី ៨ ដែល​កំពុងតែ​ប្រព្រឹត្តិ​ទៅ​ នៅ​ប្រទេស​សឹង្ហ​បូរី​នោះ កម្ពុជា​ស្ថិតនៅ​លំដាប់​ទី ៩ ​នៅឡើយ​ គឺ​នៅ​ពីលើ​ប្រទេស​ឡាវ​ តែ​នៅ​ក្រោម​ប្រទេស​ប្រ៊ុយណេ​ គិត​ត្រឹម​ម៉ោង​ ១១​ ព្រឹក ​ថ្ងៃទី​៧​ធ្នូ​នេះ។​

ឥណ្ឌូនេស៊ី ​ដែល​ស្ថិតនៅ​កំពូល​តារាង​នោះ​ មាន​មេដាយមាស​ចំនួន ​៥២​គ្រឿង ប្រាក់​៤៥​ គ្រឿង ​សំរិទ្ធ ៣០​គ្រឿង​ សរុប​ ១២៧​គ្រឿង។​ ថៃ​ស្ថិតក្នុង​លំដាប់​លេខ ២​ បាន​មេដាយមាស ​៤៤​គ្រឿង ប្រាក់​ ៤៥​គ្រឿង សំរិទ្ ធ​៤៩​គ្រឿង សរុប​ ១៣៨​ គ្រឿង។​

ម៉ាឡេស៊ី ​ស្ថិតនៅ​លំដាប់​ទី ៣ ​បាន​មេដាយមាស​ ៣៣​គ្រឿង ប្រាក់​ ៣៣​គ្រឿង សំរិទ្ធ​២១​គ្រឿង ​សរុប​ ៨៧​គ្រឿង។​ វៀតណាម​នៅ​លំដាប់​ទី ៤​ បាន​មេដាយមាស​៣១​គ្រឿង ប្រាក់​ ៣៧​គ្រឿង សំរិទ្ធ​ ៣៣​គ្រឿង​ សរុប ​១០១​គ្រឿង។​ សឹង្ហ​បូរី​ស្ថិតនៅ​លំ​ដាប់​ទី ៥​បាន​មេដាយមាស ​១៨​គ្រឿង ប្រាក់​ ៩​គ្រឿង សំរិទ្ធ ​១២​គ្រឿង​ សរុប ​៣៩​គ្រឿង។​

​មី​យ៉ាន់​ម៉ា ​ស្ថិតនៅ​លំដាប់​ទី ៦ ​បាន​មេដាយមាស ​១០​គ្រឿង ប្រាក់ ៩​គ្រឿង សំរិទ្ធ​ ២១​គ្រឿង​ សរុប ​៤០​គ្រឿង​។​ ហ្វីលីពីន​ស្ថិតនៅ​លំដាប់​ទី ៧ ​មេដាយមាស ​៦​គ្រឿង ប្រាក់​១០​គ្រឿង​ សំរិទ្ធ​ ១៥​គ្រឿង សរុប​ ៣១​គ្រឿង។​ ប្រ៊ុយណេ​ស្ថិត​ នៅ​លំដាប់​ទី ៨​មេដាយមាស ​២​គ្រឿង ប្រាក់​ ៣​គ្រឿង​ សំរិទ្ធ ២​គ្រឿង​ សរុប​ ៧​គ្រឿង ។​

កម្ពុជា​ស្ថិតនៅ​លំដាប់​ទី ៩​ បាន​មេដាយប្រាក់ ១ គ្រឿង សំរិទ្ធ ៣ គ្រឿង សរុប​ចំ​នួ ៤​គ្រឿង និងប្រទេស​ឡាវ​ ដែល​ស្ថិតនៅ​លំដាប់​ចុងក្រោយ​នោះ ​មាន​មេដាយប្រាក់ ១​សំរិទ្ធ ២។​

សូមរម្លឹកថា កីឡាករ កីឡាការិនី​ជនពិការ​កម្ពុជា ៣០ រូប បាន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា SEA Para Games លើក​ទី ៨ នៅ​ប្រទេស​សឹង្ហ​បុរី​។ កីឡាករ​ជនពិការ​កម្ពុជា ត្រូវ​ប្រកួត​លើ​ប្រភេទ​កីឡា បាញ់កាំភ្លើង​- ប៊ូល​លីង​-​អត្តពលកម្ម (​រត់​-​រទេះ​-​ចោល​ថាស​-​ចោល​ស្ន​) និង​ហែល​ទឹក ជាមួយនឹង​កីឡាករ​ជនពិការ​សរុប​ជាង ៣​ពាន់​នាក់ មកពី​ប្រទេស​ទាំង ១០ ក្នុង​សមាគម​អាស៊ាន ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥៕​

ពេលនេះ កម្ពុជាស្ថិតនៅលំដាប់ទី ៩ ក្នុងការប្រកួតកីឡា ASEAN Para Games លើក​ទី ៨ នៅសឹង្ហបុរី

ពេលនេះ កម្ពុជាស្ថិតនៅលំដាប់ទី ៩ ក្នុងការប្រកួតកីឡា ASEAN Para Games លើក​ទី ៨ នៅសឹង្ហបុរី