Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត


Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត

Justin Bieber តារា​ចម្រៀង​ប៉ុប​ដ៏​ល្បី ដែល​មាន​អ្នកគាំទ្រ​រាប់​លាន​នាក់​ជុំ​វិញ​ពិភពលោក ​បាន​បង្ហាញ​អាវ​ក្រុម​បាល់ទាត់​​ជា​លើក​ទី​៥​​ក្នុង​ជីវិត​របស់​គេ ដោយ​​​តារា​​ឆ្នើម​រូប​នេះ បាន​បង្ហោះ​រូប​លើ​ Twitter កាន់​អាវ​ក្រុម​ Southend United ​ដែល​លេង​នៅ​ League One (លីក​លំដាប់​ទី​៣​អង់គ្លេស) កាល​ពី​ម្សិល​មិញ។

 

Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត

 

​​តារា​វ័យ​២១​ឆ្នាំ​សញ្ជាតិ​កាណាដា ​​Justin ​បាន​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Capital FM’S Jingle Bell Ball ​នៅ​ទីក្រុង​ឡុងដុង ហើយ​រូប​គេ​បាន​បង្ហោះ​រូប​ភាព​កាន់​អាវ​លេខ​១ ជាមួយ​នឹង​ឈ្មោះ​ “BIEBER” ​របស់​ក្រុម​ Southend United។

 

Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត

 

ខ្សែ​បម្រើ​ Ryan Leonard ​របស់​ក្រុម​ Southend United ​បាន​បង្ហើប​រឿង​ចម្លែក​មួយ​​ឲ្យ​ដឹង​ថា ខ្លួន​ខក​ខាន​​ស៊ុត​បញ្ចូល​ទី​១៧​ប្រកួត​ហើយ​រដូវ​កាល​នេះ ប៉ុន្តែ​ពេល​បាន​ស្ដាប់​បទ​ចម្រៀង​របស់​ Justin និង​លេង​​របៀប​ស្ទិល​រាំ​របស់​តារា​ចម្រៀង​រូប​នេះ ទើប​ធ្វើ​ឲ្យ​ខ្លួន​អាច​ស៊ុត​ចូល​បាន​ ហើយ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ បាន​​ប្រាប់​ទៀត​ថា មិត្ត​រួម​ក្រុម​របស់​គេ​ជា​ច្រើន​នាក់​ទៀត ក៏​កំពុង​តែ​ញៀន​នឹង​ការ​ស្ដាប់​បទ​ថ្មី​របស់​ ​Justin Bieber ដូច​គ្នា។

 

​កន្លង​មក​ Justin​ ​ធ្លាប់​ពាក់​ឯកសណ្ឋាន​ក្រុម​បាល់ទាត់​៤​​ក្រុម​ហើយ​ ដោយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥​ថ្មី​ៗ​នេះ រូប​គេ​បាន​ពាក់​ឈុត​រដូវ​កាល​ថ្មី​របស់​ក្រុម​ Everton, ធ្លាប់​ពាក់​ឈុត​ក្រុម​តោ​ខៀវ​ Chelsea កាល​រូប​គេ​ទៅ​កីឡដ្ឋាន​ Stamford Bridge, ពាក់​​ឈុត​​ក្រុម​ Barcelona ​កាល​ពី​ពីរ​ឬ​​បី​ឆ្នាំ​មុន និង​ធ្លាប់​ពាក់​ឯកសណ្ឋាន​ក្រុម​​កាណាដា​ Stratford City ម្ដង​​ផង​ដែរ៕

 

Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត

 

Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត

 

Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត

 

Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត

 

Justin Bieber បង្ហាញ​​អាវ​ក្រុម​បាល់ទាត់​ជា​លើក​ទី​៥​ក្នុង​ជីវិត

 

 -ចុចអាន៖ Justin Bieber បង្ហោះ​រូប​​ស្និទ្ធស្នាល​​ជា​មួយ Selena រំឭក​អនុស្សាវរីយ៍​​ចាស់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail