អ្នកហែក​គុក iPhone ហើយ​នឹង​ចូល​ចិត្ត​តម្លើង Tweaks នោះ គួរ​តែ​តម្លើង Tweak មួយ​នេះ ទុក​ដែរ​ទៅ

សម្រាប់អ្នកដែលបាន ហែក​គុក (Jailbreak) នៅ​លើ​ទូរស័ព្ទ iPhone របស់​ខ្លួន ហើយ​នោះ គួរ​តែ​តម្លើង Tweak មួយ​នេះ​ទុក ដែរ​ទៅ ព្រោះ​អី Tweak នេះ​មាន​មុខ​ងារ អាច​ដឹង​ពី​ចំនួន Tweaks ដែល​អ្នក បាន​តម្លើង​បាន។

អ្នកហែក​គុក iPhone ហើយ​នឹង​ចូល​ចិត្ត​តម្លើង Tweaks នោះ គួរ​តែ​តម្លើង Tweak មួយ​នេះ ទុក​ដែរ​ទៅ

វាមានឈ្មោះថា Tweak Count 2 ដែលសារៈសំខាន់របស់វានោះ គឺសម្រាប់រាប់ចំនួន Tweaks ដែល​អ្នក​បាន តម្លើងកន្លងមក ដើម្បីងាយស្រួល ក្នុងការផ្អាក ឬក៏ត្រូវលុបចោលខ្លះ នៅពេលណាដែល អ្នកគិតថា វាច្រើនពេក សម្រាប់ទូរស័ព្ទ របស់អ្នក។ ដើម្បីតម្លើង Tweak នេះបាន សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា៖

  • ចូលទៅកាន់ Cydia > Search > វាយពាក្យ Count 2 និងធ្វើការតម្លើង
  • ក្រោយមកទៀត សូមចុចពាក្យ Restart Springboard ជាការស្រេច

អ្នកហែក​គុក iPhone ហើយ​នឹង​ចូល​ចិត្ត​តម្លើង Tweaks នោះ គួរ​តែ​តម្លើង Tweak មួយ​នេះ ទុក​ដែរ​ទៅ

បញ្ជាក់៖ សូមទទួលខុសត្រូវ ដោយខ្លួនឯង ចំពោះបញ្ហាផ្សេងៗ ដែលបានកើតឡើង ជាយថាហេតុ !!!

ពេលតម្លើង Tweak នេះចប់ លោកអ្នក គ្រាន់តែចូលទៅកាន់ Cydia នៅក្នុង Tab “Installed” អ្នកនឹង ឃើញមាន អក្សរមួយជួរ ដែលបង្ហាញអំពី ចំនួននៃ Tweaks ដែលអ្នកបានតម្លើង ជាក់ជាមិនខាន (ដូចរូប ទី1​ ខាងលើ)។ យ៉ាងណាមិញ ចំពោះចំនួន សមគួរនៃ Tweaks ដែលអ្នកគួរតែតម្លើងនោះ គឺមានចំនួន 10 Tweaks បានហើយ។

  • ដោយ: Mai
  • 11:01 AM, 07 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ