ហ្វាំងឡង់​​គ្រោង​ចែក​លុយ​​​១​ខែ ជាង​៥០០​ដុល្លារ​ដល់​ប្រជាជន​

ហ្វាំងឡង់​​គ្រោង​ចែក​លុយ​​​១​ខែ ជាង​៥០០​ដុល្លារ​ដល់​ប្រជាជន​

ក្រោយ​ពេល​ដែល​​​​​កម្មវិធី​​​​​ជួយ​ដល់​សុខុមាលភាព​ប្រជាជន​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ទី​ក្រុង​ Utrecht ប្រទេស​ហូឡង់​មាន​ការ​គាំ​ទ្រ​ពី​ប្រជាជន​ច្រើន ​រួម​ទាំង​​​ទទួល​បាន​ប្រជាប្រិយ​ភាព​​​រីក​សាយ​ដល់​ទៅ​២៤​ក្រុង​​នៅ​ហូឡង់ ថ្មី​ៗ​នេះ​​ប្រទេស​ហ្វាំងឡង់​​ក៏​គ្រោង​នឹង​រៀប​ចំ​​ធ្វើ​សកម្មភាព​នោះ​ស្រដៀង​នឹង​ប្រទេស​ហូឡង់​ដែរ។

 

ហ្វាំងឡង់​​គ្រោង​ចែក​លុយ​​​១​ខែ ជាង​៥០០​ដុល្លារ​ដល់​ប្រជាជន​
 

​ហ្វាំងឡង់​គ្រោង​​នឹង​លើក​កម្ពស់​ដល់​សុខុមាលភាព​សង្គម​ខ្លួន​ដូច​ហូឡង់​ដែរ​ ប៉ុន្តែ​របៀប​​នៃ​ការ​ជួយ​​ជា​គម្រោង​មួយ​​មាន​លក្ខណៈ​ខុស​ប្លែក​​បន្តិច។ រយៈ​ពេល​មួយ​ទសវត្សរ៍​មក​ហើយ​ដែល​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​កើន​ឡើង​​​ក្នុង​​បណ្ដា​ប្រទេស​​​ដូច​ជា ហ្វាំងឡង់ អ៊ីស្លង់ ដាណឺម៉ាក ន័រវែស និង​ស៊ុយអែត​​ច្រើន​។ ដោយ​សារ​តែ​បែប​នេះ​ទើប​ក្រុមហ៊ុន​ធានារ៉ាប់រង​​សង្គម​ហ្វាំងឡង់​មួយ​ឈ្មោះ KELA បាន​​ស្នើ​សុំ​ធ្វើ​ការ​ពិសោធ​មួយ ដោយ​នឹង​ចែក​លុយ​ដល់​ប្រជាជន​​ផ្ទាល់​​ជំនួស​ឲ្យ​​លុយ​ផល​ប្រយោជន៍​​សង្គម​ដូច​ជា​លុយ​ជំនួយ​ជួល​ផ្ទះ និង​​លុយ​​​ប្រាក់​ខែ​ជំនួយ​អ្នក​ការងារ​ធ្វើ​។

 

ប្រសិន​បើ​​គម្រោង​នេះ​ត្រូវ​បាន​​អនុម័ត​ក្នុង​ឆ្នាំ​២០១៦​ពេល​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ហ្វាំងឡង់​នឹង​ទទួល​បាន​ទឹក​ប្រាក់​ម្នាក់​៥៥០​អឺរ៉ូ (៥៩៧​ដុល្លារ) ក្នុង​មួយ​ខែ​​សម្រាប់​ជា​​លុយ​ជំនួយ​​ប្រចាំ​ខែ។ ប៉ុន្តែ លុយ​នឹង​ត្រូវ​ផ្ដល់​ឲ្យ​​ក្នុង​លក្ខខណ្ឌ​មួយ​​ដែល​ប្រជាពលរដ្ឋ​​មាន​ការ​ងារ​ធ្វើ​ឬ​អត់ ដែល​​ជា​​ការ​ជំរុញ​ទឹកចិត្តឲ្យ​ប្រជាពលរដ្ឋ​​ខំ​ស្វះស្វែង​រក​ការងារ​ធ្វើ។

 

 ហ្វាំងឡង់​​គ្រោង​ចែក​លុយ​​​១​ខែ ជាង​៥០០​ដុល្លារ​ដល់​ប្រជាជន​
 

ប្រជាពលរដ្ឋ​​ ​ហ្វាំងឡង់​ជា​ច្រើន​​ក៏​បាន​ឯកភាព​យល់​ស្រប ​ដោយ​​ផ្អែក​​ទៅ​តាម​ការ​ស្ទង់​មតិ​​អំពី​ការ​ពិសោធ​ខាង​លើ។ បើ​ការ​ពិសោធ​របស់​ KELA ​នឹង​ត្រូវ​អនុញ្ញាត ប្រជាជន​ហ្វាំងឡង់​នឹង​បន្ថែម​​បាន​ប្រាក់​ចំណូល​ ​៨០០​អឺរ៉ូ (៨៦៨​ដុល្លារ) ​ក្នុង​មួយ​ខែ​ បើ​ទោះ​ជា​មិន​មាន​ការ​លើក​លែង​ពន្ធ​​ប្រាក់​ខែ​ក្តី ប៉ុន្តែ​​រដ្ឋាភិបាល​ហ្វាំងឡង់​នឹង​អាច​ប្រាកដ​ថា​ប្រជាពលរដ្ឋ​របស់​ខ្លួន​​នឹង​ចង់​ធ្វើ​ការ​ដើម្បី​បាន​លុយ​​បន្ថែម៕

 

ចុចអាន៖ លុយ​​បុរាណ​​តម្លៃ​​​​​​​​តែជាង​៣​ដុល្លារ ​លក់​បាន​​​ដល់ទៅ៥១៨​ដុល្លារ ព្រោះតែ​​​​​​​មាន​​បង្កប់​ពាក្យ ​​SEX ក្នុង​រូប​

 

​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ techinsider​​​​