ការ​ប្រើ WiFi នៅ​តាម​ទី​សាធារណៈ​វា​ពិត​ជា​គ្រោះ​ថ្នាក់​បំផុត ឯ​នេះ​គឺ​ជា​វិធី​ការពារ​ខ្លួន ដែល​អ្នក​គ្រប់​គ្នា​គួរ​តែ​យល់ដឹង

មនុស្សភាគច្រើន នាពេល បច្ចុប្បន្ននេះ ចូលចិត្តប្រើ WiFi ដោយឥតគិត ថ្លៃនៅតាម ទីសាធារណៈ ផ្សេងៗ បើទោះបី ជាពួកគេ មាន 3G ឬ 4G តាមស៊ីម ក៏ដោយ ព្រោះមិនចង់ អស់លុយ។ ប៉ុន្តែអ្នក ប្រហែលជាមិនបាន ដឹងទេថា ការប្រើប្រាស់ WiFi នៅតាម ទីសាធារណៈ វាពិតជា គ្រោះថ្នាក់បំផុត គឺងាយនឹង រងគ្រោះ ដោយសារ ឧក្រិដកម្ម តាមរយៈ ប្រព័ន្ធ អ៊ីនធើណែត ផងដែរ ដែលភាសា សាមញ្ញ យើងហៅ ថា Hack​។

ការ​ប្រើ WiFi នៅ​តាម​ទី​សាធារណៈ​វា​ពិត​ជា​គ្រោះ​ថ្នាក់​បំផុត ឯ​នេះ​គឺ​ជា​វិធី​ការពារ​ខ្លួន ដែល​អ្នក​គ្រប់​គ្នា​គួរ​តែ​យល់ដឹង

សម្រាប់ប្រិយមិត្ត មួយចំនួនទៀត បានដឹងរួច មកហើយ ប៉ុន្តែនៅតែ ជៀសមិនផុត ហើយមិនទាន់ ដឹងពីវិធី ការពារខ្លួន ដូច្នេះហើយ នៅថ្ងៃនេះ ខេមបូរីផត នឹងលើកយក វិធីសាស្រ្ត ដើម្បីការពារ ខ្លួននៅ ពេលដែលអ្នកភ្ជាប់ ទៅកាន់ WiFi នៅទី សាធារណៈ។ ចំពោះគ្រោះថ្នាក់ នៃការ វាយប្រហារ តាមរយៈ បណ្តាញ WiFi ក្នុង ​Local នៅទី សាធារណៈ គេអាចធ្វើអ្វីៗ គ្រប់យ៉ាង ទៅលើ ឧបករណ៍របស់អ្នក ដែលសម្គាល់ ដោយ IP ដូចជា​ Clone ចាប់យក លេខសំងាត់ និង Username មិនត្រឹម តែប៉ុណ្ណោះ គេអាចគ្រប់គ្រង ឧបករណ៍អ្នក បានផងដែរ និង ទាញយក ឯកសារផ្សេងៗ ជាដើម។

ខាងក្រោមនេះគឺជាវិធីការពារខ្លួន​មួយចំនួន​

  • ប្រើ VPN ដើម្បីផ្លាស់ប្តូរ IP ពិត របស់អ្នកអោយ ទៅជា ក្លែងក្លាយ គេមិនអាច មើលដឹងឡើយ ព្រោះនៅពេល ដែលអ្នក ប្រើវា គេអាច ដឹងតែ IP ក្លែងក្លាយ របស់អ្នក ប៉ុណ្ណោះ ដូច្នេះគេមិន អាច វាយប្រហារ បានឡើយ។ មួយវិញទៀត ក្នុងការ ប្រើប្រាស់ VPN ក្នុងករណី មិនចាំបាច់ កុំប្រើវាផ្លាស់ប្តូរ ទៅកាន់ប្រទេស ឆ្ងាយៗពេក ពី Server អ៊ីនធើណែត ដែលខ្លួន កំពុងប្រើ ព្រោះវា បណ្តាញអោយ អ៊ីនធើណែត អ្នកយឺតខ្លាំង បើអាចដាក់ ត្រឹមប្រទេសថៃ ឡាវ អីជាដើម បានហើយ។

ការ​ប្រើ WiFi នៅ​តាម​ទី​សាធារណៈ​វា​ពិត​ជា​គ្រោះ​ថ្នាក់​បំផុត ឯ​នេះ​គឺ​ជា​វិធី​ការពារ​ខ្លួន ដែល​អ្នក​គ្រប់​គ្នា​គួរ​តែ​យល់ដឹង

  • សម្រាប់ Mac សូមចូល ទៅកាន់ System Preferences > Sharing និង បិទ File Sharing ជាការស្រេច ដូច្នេះ អ្នកមិនងាយ នឹងរងការ វាយប្រហារ ឡើយ បើទោះបី ជាគេអាច គ្រប់គ្រងបាន ក៏គេមិនអាច ទាញយក ទិន្នន័យផ្សេងៗ ចេញពី Mac របស់អ្នក ឡើយ តែគេនៅមាន វិធីសាស្រ្ត Bypass មួយទៀត គ្រាន់តែចំណាយ ពេលយូរបន្តិច ដូច្នេះគួរ ប្រុងប្រយ័ត្ន អោយបានខ្ពស់។

ការ​ប្រើ WiFi នៅ​តាម​ទី​សាធារណៈ​វា​ពិត​ជា​គ្រោះ​ថ្នាក់​បំផុត ឯ​នេះ​គឺ​ជា​វិធី​ការពារ​ខ្លួន ដែល​អ្នក​គ្រប់​គ្នា​គួរ​តែ​យល់ដឹង

  • សម្រាប់ Windows សូមចុចបើក Open Network And Sharing Center និង ចុចពាក្យ Change Advanced Sharing Settings តាមរយៈ Mouse ខាងស្តាំ លើរូប WiFi ហើយសូមផ្លាស់ប្តូរឬ Turn off Network Discovery និង Turn Off file and Printer Sharing

ការ​ប្រើ WiFi នៅ​តាម​ទី​សាធារណៈ​វា​ពិត​ជា​គ្រោះ​ថ្នាក់​បំផុត ឯ​នេះ​គឺ​ជា​វិធី​ការពារ​ខ្លួន ដែល​អ្នក​គ្រប់​គ្នា​គួរ​តែ​យល់ដឹង

  • នៅពេលដែល បើកគេហទំព័រណាមួយ អ្នកគួរតែ ប្រើពាក្យ https នៅពីមុខ ហើយប្រសិន បើវាលោត ត្រឹមតែ http នៅពីមុខទេ វាមិនស្រួលឡើយ ព្រោះវា អាចជា គេហទំព័រ ក្នុង Local គេចាំ Clone យកលេខ សម្ងាត់ របស់យើង ឧទាហរណ៍ http://facebook.com ជាដើម។

ដំណាក់កាលចុងក្រោយនោះគឺ Firewall លើកុំព្យូទ័រ របស់អ្នក សូមបើកវា ជាប់ជានិច្ច កុំបិទវា អោយសោះព្រោះ Firewall វាគឺប្រៀប ដូចជា ជញ្ជាំងផ្ទះ របស់អ្នក អញ្ចឹងមាន ន័យថា បើផ្ទះអ្នក គ្មានជញ្ជាំង ទេ ចោរវា ងាយស្រួលនឹង ចូលមែនទែន។

យ៉ាងណាមិញចំនុចខាងលើនេះ នៅតែមិនអាចទប់ទល់ បានដដែល តែវាក៏ មិនអន់ដែរ ប្រសិនបើ អ្នកបានអនុវត្តន៍ តាមការ ណែនាំ ខាងលើ ព្រោះវាអាច ទប់ស្កាត់ បានសម្រាប់ អ្នកដែល ចេះស្ទើរៗ ហើយចង់ធ្វើ ខ្លួនជា Hacker មកវាយប្រហារ អ្នកនោះ ហើយសម្រាប់អ្នក ដែលមាន ជំនាញ គេប្រហែល ជាមិន ចំណាយពេល ឥតប្រយោជន៍ មកធ្វើរឿង អញ្ចឹងៗទេ ដូច្នេះកុំព្រួយ បារម្ភអី ព្រោះវាចំណាយ ពេលយូរ ដោយសារ តែត្រូវ Bypass Firewall ជាមុនសិន និង ត្រូវចូលទៅ គ្រប់គ្រង កែឧបករណ៍ អ្នកសិន ទើបអាចវាយ ប្រហារបាន។

  • ដោយ: Meng
  • 11:38 AM, 07 December
  • ប្រភព: Redmond Pie
  • Tag: ចំណេះដឹងទូទៅ