រក​ឃើញ​​នំ Cake អាពាហ៍ពិពាហ៍​អាយុ១០០ឆ្នាំ​នៅ​ល្អ​ចែស


រក​ឃើញ​​នំ Cake អាពាហ៍ពិពាហ៍​អាយុ១០០ឆ្នាំ​នៅ​ល្អ​ចែស

បុរស​ម្នាក់​​ឈ្មោះ Ronald Warninger រស់​នៅ​ទីក្រុង ​Yakima ​​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​រក​​ឃើញ​នំ​ Cake អាពាហ៍ពិពាហ៍​​អាយុ​១០០ឆ្នាំ​មិន​គួរឲ្យ​ជឿ​ ខណៈ​​​​កំពុង​សម្អាត​យានដ្ឋាន​របស់​ខ្លួនកាល​ពី​ចុង​ខែ​វិច្ឆិកា​នេះ។ ​

 

រក​ឃើញ​​នំ Cake អាពាហ៍ពិពាហ៍​អាយុ១០០ឆ្នាំ​នៅ​ល្អ​ចែស

 

​បើ​តាម​សាកសួរ​រក​ប្រភព ​នំ​ Cake ​នេះ​​មាន​អាយុ ១០០ឆ្នាំ ជា​របស់​ជីតា​របស់លោក Ronald ​ដែល​បាន​រក្សាទុក​​ក្នុង​ប្រអប់​​ដាក់​មួក​យ៉ាង​​​ត្រឹម​ត្រូវ ។ ​បុរស​​វ័យ៦៧ឆ្នាំ​ ប្រាប់​​ថា៖ «ពេល​​កំពុង​សម្អាត​ ខ្ញុំ​បាន​ក្រឡេក​ឃើញ​ប្រអប់​​មួក ហើយ​ខ្ញុំ​ពិត​ជា​ចំណាំ​ថា​​វា​ប្រាកដ​​មាន​នំ​​នៅ​ខាង​ក្នុង​មិន​ខាន​ ​ព្រោះ​កាល​ខ្ញុំ​នៅ​តូច​ ពោល​ឆ្នាំ១៩៥០ ​ធ្លាប់​ឃើញ​ឪពុកម្ដាយ​ខ្ញុំ​ដាក់​នំ​ក្នុង​ប្រអប់​នេះ​ដែរ»។

 

កាល​ពី​ឆ្នាំ​១៧ មិនា ឆ្នាំ​២០១៥​ ដែល​ជា​ថ្ងៃ​គម្រប់​ខួប​អាពាហ៍ពិពាហ៍​១០០ឆ្នាំ​របស់​ជីតា​​របស់​ខ្លួន លោក​ក៏​ធ្លាប់ស្វែង​រក​នំ​នេះ​ដែរ ក្រោយ​មាន​ការ​ប្រាប់​​ពី​សំណាក់​បង​ស្រី​របស់​ខ្លួន ប៉ុន្តែ​រក​មិន​ឃើញ។

 

លោក​​បន្ត​ថា ​នំ Cake ​នេះ​​​បាន​ឆ្លង​កាត់​ពេល​អស់​ជាច្រើន​ឆ្នាំ តែ​រូប​រាង​នៅ​ល្អឥតខ្ចោះ។ វា​ត្រូវ​បាន​គេ​ដាក់​ និង​យក​ចេញ​ពី​ទូរ​ក្លាស់សេ។ នំ​នេះ​បាន​ឆ្លង​កាត់​សង្គ្រាម​លោក​​ទាំង​ពីរ ​ដោយ​មិន​មាន​អ្វី​ប៉ះ​ពាល់​ឡើយ​។

 

បន្ថែម​លើ​នេះ ​ក្នុង​​ប្រអប់​នំ​​មាន​កំណាព្យ​​មួយ​និពន្ធ​ក្នុង​ឆ្នាំ ១៩០៥ ​គឺ ១០ឆ្នាំ​មុន​ថ្ងៃ​អាពាហ៍ពិពាហ៍​ ហើយ​បច្ចុប្បន្ន​​លោក Ronald បាន​រក្សាទុក​នំ​កេរ្តិ៍​ជីតា និង​កំណាព្យ​នេះ​ផង​ដែរ៕

 

រក​ឃើញ​​នំ Cake អាពាហ៍ពិពាហ៍​អាយុ១០០ឆ្នាំ​នៅ​ល្អ​ចែស

 

ចុចអាន៖ ក្នុង​រូប​ចម្លាក់ ១០០០​ឆ្នាំ បែរ​ជា​មាន​បង្កប់​សព​ព្រះ​សង្ឃ​យ៉ាង​អាថ៌កំបាំង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ abcnews