Asus ZenFone 2 Laser ដែលមានអេក្រង់ 6.0 អ៊ីង, រ៉េម 3 ជីកាបៃ ចេញលក់ហើយ

Asus ZenFone 2 Laser ដែលមានអេក្រង់ 6.0 អ៊ីង, រ៉េម 3 ជីកាបៃ ចេញលក់ហើយ

ការដាក់តាំងបង្ហាញនូវស្មាតហ្វូន Asus ZenFone 2 Laser ត្រូវបានធ្វើឡើងនៅក្នុងខែសីហាកន្លងមកនេះ ហើយឥឡូវស្មាតហ្វូនដែលមាន អេក្រង់ 6.0 អ៊ីង នេះមានលក់នៅក្នុងប្រទេសឥណ្ឌាហើយ ដែលមានលក់នៅលើអនឡាញនៅតាមគេហទំព័រដូចជា e-commerce, Amazon, Flipkart និង Snapdeal ចំនែកការលក់ផ្ទាល់គឺត្រូវរងចាំរហូតដល់សប្តាហ៍ក្រោយ ។ Asus ZenFone 2 Laser មានអេក្រង់ទំហំ 6.0 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1080x1920 ភិចសែល, ប្រើបន្ទះឈីប Snapdragon 616, មានរ៉េមទំហំ 3 ជីកាបៃ មេម៉ូរីក្នុងម៉ាស៊ីនទំហំធំដល់ទៅ 32 ជីកាបៃ ហើយអាចបន្ថែមមេម៉ូរីកាតបានទៀតផង និងមានថាមពលថ្ម 3000 មីលីអំពែ ចំនែកកាមេរ៉ាក្រោយមានទំហំ 13 មេកាភិចសែល ហើយកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល ។ ស្មាតហ្វូននេះមានទំងន់ 190 ក្រាម និងដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop ហើយចំពោះតម្លៃរបស់ស្មាតហ្វូននេះវិញគឺ 270 ដុល្លាតែប៉ុណ្ណោះ មានបីព៌ណសម្រាប់ជ្រើសរើសគឺព៌ណមាស, ព៌ណប្រាក់ និងព៌ណក្រហម ។

Asus ZenFone 2 Laser ដែលមានអេក្រង់ 6.0 អ៊ីង, រ៉េម 3 ជីកាបៃ ចេញលក់ហើយ

Asus ZenFone 2 Laser ដែលមានអេក្រង់ 6.0 អ៊ីង, រ៉េម 3 ជីកាបៃ ចេញលក់ហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Asus ZenFone 2 Laser ដែលមានអេក្រង់ 6.0 អ៊ីង, រ៉េម 3 ជីកាបៃ ចេញលក់ហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Asus ZenFone 2 Laser ដែលមានអេក្រង់ 6.0 អ៊ីង, រ៉េម 3 ជីកាបៃ ចេញលក់ហើយ

ចុះថ្ងៃទី 07 ខែធ្នូ ឆ្នាំ 2015 ម៉ោង 11:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ