ហង្ស អ​ច្ឆ​រិ​យា ៖ ទោះ​ខ្ញុំ​មិន​សង្ហា តែ​ខ្ញុំ​ស្រាត​បែប​សិល្បៈ​

​រាជធានី​ភ្នំពេញ : ជាមួយ​រូបរាង​អាក្រាត​ដែល​ស្តែង​ចេញពី​ទេពកោសល្យ​របស់​តារា​សម្តែង​ខ្មែរ​ដែល​ទើបនឹង​ដុះ​ពន្លក​ថ្មី​លើ​វិថី​សិល្បៈ ដោយ​លោក​ហ៊ាន​ថតរូប​អាក្រាតកាយ​បញ្ចេញ​ភាព​សិច​ស៊ី​ដោយ​បិទបាំង​តែ​ចំណុច​ពិសេស​ទាំង​ល្វែងលើ និង​ល្វែង​ក្រោម គឺមាន​តែ​លោក ហង្ស បូ​រិន្ទ ម្នាក់​ប៉ុណ្ណោះ​ដែល​ហ៊ាន​ថតរូប​ស្រាត​ននលគក​បែបនេះ​។​

 

​ជា​អ្នកនិពន្ធ​ម្នាក់​ដែលមាន​ស្នាដៃ​ក្នុងការ​តែង​និពន្ធ​កំណាព្យ និង​រឿង​ខ្លី​លោក ហង្ស បូ​រិន្ទ បាន​ប្រសិទ្ធ​នាម​ថា “​អ​ច្ឆ​រិ​យា ០០៩” ក្នុង​ស្នាដៃ​របស់លោក​មួយចំនួន​ត្រូវបាន​បោះពុម្ព និង​កំណាព្យ ជាច្រើន​ត្រូវបាន​ទស្សនា​វ​ដ្តី​ក្នុងស្រុក និង ក្រៅ​ស្រុក​យកទៅ​ផ្សព្វផ្សាយ​ផងដែរ​។​

 

​តែ​មួយរយៈ​ក្រោយនេះ​ការថតរូប​ដ៏​សិច​ស៊ី​របស់លោក បូ​រិន្ទ ដែល​ទម្លាក់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម បាន​ក្លាយជា​ប្រធានបទ​ថ្មី​មួយ​សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​។ ឆ្លើយតប​នឹង​ចម្ងល់​នេះ​លោក​បាន​រៀបរាប់ថា កន្លងមក​លោក​ក៏​ធ្លាប់​ទទួលរង​នូវ​ពាក្យ​រិះគន់ថា ការថតរូប​ដ៏​សិច​ស៊ី និង​អាក្រាតកាយ​របស់លោក​នេះ នាំ​ឲ្យ​អាប់ឱន​វប្បធម៌​ខ្មែរ​។​

 

​កន្លងមក​លោក​ក៏​ត្រូវបាន​ផលិតករ​ថៃ​ធ្វើការ​ទាក់ទង​លោក​ឲ្យ​ទៅ​ថតកុន កូនជ្រូក ឲ្យ​ខាង​ផលិតកម្ម​របស់គេ​ផងដែរ ប៉ុន្តែ​ដោយសារ​តម្លៃ និង លក្ខខណ្ឌ​មួយចំនួន​មិនត្រូវ​គ្នា លោក​ក៏​មិន​ទទួល​ការងារ​នោះ​ទៅ បើទោះបីជា​លោក​បាន​បដិសេធ​ក្នុងការ​ថតកុន​កូនជ្រូក​ឲ្យ​ផលិតកម្ម​ថៃ​ក៏ដោយ ក៏​ការងារ​ដែល​ទាក់ទង​នឹង​ការបញ្ចេញ​រូបភាព​សិច​ស៊ី​របស់លោក​នៅតែ ត្រូវប៉ាន់​នៅឡើយ ព្រោះ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ក្រុមហ៊ុន​ទស្សនា​វ​ដ្តី​ប្រទេស​ម៉ាឡេស៊ី និង ក្រុមហ៊ុន​ទ​ស្សាវ​ដ្តី​បុរស​សិច​ស៊ី​នៅ​ប្រទេស​ថៃ​ដែលមាន​ឈ្មោះថា Attitude Magazine ក៏បាន​ទំនាក់​ទង​លោក​ឲ្យ​ថតរូប​ស្រាត​សិច​ស៊ី​ដាក់​ទស្សនា​វ​ដ្តី​របស់គេ​ដែរ​។​

 

​តាមរយៈ​រូបរាង មុខមាត់ សាច់ដុំ​ដ៏​សិច​ស៊ី របស់លោក​ពិតណាស់ ថា​លោក បូ​រិន្ទ មិន​ពិបាក​ឡើយ​ក្នុងការ​ឈោង​ចាប់​អាជីព​ជា​អ្នកសិល្បៈ ជាក់ស្តែង​លោក​ក៏​ធ្លាប់បាន​សម្តែង​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​មួយចំនួន ហើយ​ចំពោះ​វិស័យ​ភាពយន្ត​វិញ លោក​ក៏បាន​បញ្ជាក់ថា លោក​ថត​បាន​ប្រមាណ​ជា​ប្រាំ​រឿង​មកហើយ បូករួម​ទាំង​រឿង​ខ្លី និង រឿង​វែង​។ រឿង​ចុងក្រោយ​ដែល​លោក​បាន​សម្តែង ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នោះ​គឺ​រឿង « ទេសចរណ៍​ឋាននរក​»​។ ទាក់ទង​ទៅនឹង​វិស័យ​សិល្បៈ លោក ហង្ស បូ​រិន្ទ ហាក់​មានគំនិត​សុ​ទុ​ដ្ឋិ​និយម និង ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​វិស័យនេះ ។ លោក​បន្តថា ដើម្បី​សិល្បៈ​គឺ​លោក​ធ្វើបាន​ទាំងអស់ ហើយ​លោក​ក៏​មិនចេះ​រើសអើង ឬ ក៏​ប្រកាន់ខ្លួន​នៅក្នុង​ផ្នែក​នេះដែរ ។ ចំពោះ​ឈុត​ឆាក​ដែល​លោក​ចូលចិត្ត​សម្តែង​ខ្លាំង​បំផុត​នោះ​គឺ ឈុត​ឆាក​បែប​ក្តៅ​រោលរាល ឬក៏​ឈុត​ឆាក​បែប​ក្តៅ​សាច់​នោះ​តែម្តង ។​

 

​តារា​សិច​ស៊ី​ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​តែមាន​ទីកន្លែង​កំណើត​នៅ​ជំរុំសាយធូ ជាយដែន​ប្រទេស​ថៃ​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ក្រៅពី​អាជីព​ជា​អ្នកសិល្បៈ និង​ជា​អ្នកនិពន្ធ លោក​ក៏​ជា​និស្សិត​ដែល​ទើបតែ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង អន្តរជាតិ​ការទូត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ផងដែរ​។ ចំ​ពោ​គោលបំណង​ទៅ​ថ្ងៃ​អនាគត​លោក​ហាក់​មានបំណង​ប្រាថ្នា​ខ្ពស់​ហួស​ពី​ការ ស្មាន​របស់​មនុស្ស​ទូទៅ គឺ​លោក​ចង់​ក្លាយជា​រា​តា​ភាពយន្ត​ដ៏​ល្បីល្បាញ​ម្នាក់​នៅក្នុង​ទ្វីបអាស៊ី ហើយ​លោក​សង្ឃឹមថា​លោក​ប្រាកដជា​នឹង​បាន​ចូលខ្លួន​បង្ហាញ​ទេពកោសល្យ​ក្នុង ខ្សែភាពយន្ត​ហូលីវូដ​នាពេល​អនាគត​ជាក់​ជាមិនខាន ។ មួយវិញទៀត​បំណង ប្រាថ្នា​ដ៏​ធំ​បំផុត​របស់លោក​នោះ គឺ​លោក​ចង់​ក្លាយជា​កំពូល​តារា​សិច​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា នៅក្នុង​ទ្វីបអាស៊ី​ផងដែរ​៕

ហង្ស អ​ច្ឆ​រិ​យា ៖ ទោះ​ខ្ញុំ​មិន​សង្ហា តែ​ខ្ញុំ​ស្រាត​បែប​សិល្បៈ​ ហង្ស អ​ច្ឆ​រិ​យា ៖ ទោះ​ខ្ញុំ​មិន​សង្ហា តែ​ខ្ញុំ​ស្រាត​បែប​សិល្បៈ​ ហង្ស អ​ច្ឆ​រិ​យា ៖ ទោះ​ខ្ញុំ​មិន​សង្ហា តែ​ខ្ញុំ​ស្រាត​បែប​សិល្បៈ​ ហង្ស អ​ច្ឆ​រិ​យា ៖ ទោះ​ខ្ញុំ​មិន​សង្ហា តែ​ខ្ញុំ​ស្រាត​បែប​សិល្បៈ​ ហង្ស អ​ច្ឆ​រិ​យា ៖ ទោះ​ខ្ញុំ​មិន​សង្ហា តែ​ខ្ញុំ​ស្រាត​បែប​សិល្បៈ​

ហង្ស អ​ច្ឆ​រិ​យា ៖ ទោះ​ខ្ញុំ​មិន​សង្ហា តែ​ខ្ញុំ​ស្រាត​បែប​សិល្បៈ​

ហង្ស អ​ច្ឆ​រិ​យា ៖ ទោះ​ខ្ញុំ​មិន​សង្ហា តែ​ខ្ញុំ​ស្រាត​បែប​សិល្បៈ​