លោក សម រង្ស៊ី មិន​បាន​ចូល​ខ្លួន​ទៅ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ភ្នំពេញ​ទេ

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​​មិន​បាន​ចូល​ខ្លួន​ឡើង​តុលាការ​តាម ​ដីកា​កោះ​ហៅ​របស់​តុលាការ​នៅ​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ឆ្នាំ​២០១៥​ឡើយ​ ទាក់​ទង​ការ​បង្ហោះ​ឯកសារ​ក្លែង​ក្លាយ​អំពី​សន្ធិ​សញ្ញា​ព្រំដែន​ ខ្មែរ-វៀតណាម​លើ​ Facebook ជា​មួយ​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា​បក្ស​ សម រង្ស៊ី។