ប្រជាពលរដ្ឋ​ឃុំ​ជ្រោយ​បន្ទាយ​ចោទ​មេឃុំ​ថា ល្បីឈ្មោះ​ខាង​វិនិយោគ​ដីព្រៃ​របស់​រដ្ឋ

​ដោយ​៖​កង​សាន់​ដា​រា​

​ខេត្តក្រចេះ​៖​ប្រជាពលរដ្ឋ​បាននាំគ្នា​រិះគន់​មេឃុំ​កែង​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឈ្មោះ ប៉ិច ង​ន់​ស្រ៊ឺ​ន (​ហៅ​ស្រឺ​) ថា គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទន្ទ្រាន់​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មិន​ខ្វល់​ពី​ប្រជាពលរដ្ឋ​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក​ប៉ិច ង​ន់​ស្រ៊ឺ​ន ទើបតែ​ឡើង​មេឃុំ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ស្ទើរតែ​ក្លាយជា​ឧកញ៉ា​ទៅហើយ ដោយ​សំបូរ​ដីព្រៃ និង​ដើរ​ហ៊ុមព័ទ្ធ​ទន្ទ្រាន​យក​ដី​រដ្ឋ ឬ​ចុះបញ្ជី​ក្បាលដី​បន្សល់​ពី​និស្សិត​វាស់​ទុកអោយ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រភព​បន្តថា សម័យ​មេឃុំ​ឡើង​ថ្មី​នេះ​ធន់​ធាន​ធម្មជាតិ​នៅ​សេសសល់​ទាំង​ប៉ុន្មាន​គ្មាន​សល់​អ្វី​ទាំងអស់ សូម្បីតែ​ផ្លូវ​ក្នុងភូមិ​ក៏​ខូច​គ្មាន​សល់ តែ​លោក​មេឃុំ​មិនដែល​ខ្វល់​។​

​ប្រភព​បញ្ជាក់ថា ព្រៃឈើ​សំខាន់ៗ​ប្រហែល​២០​កន្លែង​ធំៗ ក្លាយជា​កម្មសិទ្ធិឯកជន ក្រុម​ឈ្មួញ​ដែលជា​បក្ស​ពួកលោក​មេឃុំ​នៅ​ទី​នោះដែរ​។ ជាក់ស្ដែង​នៅត្រង់ចំណុច​ត្រពាំង​ទ័ព  ក្នុង​តំបន់​ព្រៃ​គំរប​ព្រៃ​ពណ៌​បៃតង លាតសន្ធឹង ត​ភ្ជាប់​ទៅ​និង​តំបន់​ព្រៃ​ឡង់ ត្រូវ​លោក​មេឃុំ​បាន​ជួល​គ្រឿងចក្រ​ឈូសឆាយ​ដោយ​សំអាង​និស្សិត​បាន​វាស់​អោយ​ហើយ​។​

​ពាក់ព័ន្ធ​ការរិះគន់​ខាងលើ លោក​មេឃុំ  ប៉ិច ង​ន់​ស្រ៊ឺ​ន បាន​អះអាង​តាម​ទូរស័ព្ទ​ថា ប្រជាពលរដ្ឋ​ទេ​ជា​អ្នក​នាំ​គ្រឿងចក្រ​មក​វាយ​ព្រៃ និង​ឈូសឆាយដី​ទាំងនោះ ។ ដោយឡែក​លោក អៀន ណា​រម្យ អភិបាលស្រុក​ព្រែក​ប្រព​ស្វ បាន​មានប្រសាសន៍​តាម​ទូរ​ស័​ទ្ទ​ថា ដីព្រៃ​ទីនោះ​មាន​និស្សិត​វាស់​ដែរ តែ​មិនទាន់​ស្របច្បាប់​ទេ ។ ទោះ​ជាមាន​បែបនេះ​ក្តី លោក​ប៉ុក​វណ្ណា  នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​នៅ​ទីតាំង​ឃុំ​កែង​ជ្រោយ​បន្ទាយ​បាន​អះអាងថា លោក​មិន​ច្បាស់​ទេ មេឃុំ​យក​៩​ក្បាលដី​មក​ទុក​អោយមើល លោក​បាន​រាយការណ៍​ទៅលើ​ហើយ​សំរេច​យ៉ាងណាៗ​មិនទាន់​ដឹង​ទេ​។ ឯ លោក ប៊ុន សាក់ សុរិយោដី​ស្រុក​ព្រែក​ប្រសព្វ​មិនអាច​ទាក់ទង​បានទេ​ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​លើក​ទូរស័ព្ទ​។​

​ជុំវិញ​ការរិះគន់​ខាងលើនេះ​គេហទំព័រ​ភ្នំពេញ​ដេលី​រង់ចាំ​ទទួល​ការពន្យល់​បំភ្លឺ​ពី​សំណាក់​លោក​មេឃុំ ក៏ដូចជា​លោក​សុរិយោដី​ស្រុក​ព្រែក​ប្រសព្វ​៕

​    ​

ប្រជាពលរដ្ឋ​ឃុំ​ជ្រោយ​បន្ទាយ​ចោទ​មេឃុំ​ថា ល្បីឈ្មោះ​ខាង​វិនិយោគ​ដីព្រៃ​របស់​រដ្ឋ
ប្រជាពលរដ្ឋ​ឃុំ​ជ្រោយ​បន្ទាយ​ចោទ​មេឃុំ​ថា ល្បីឈ្មោះ​ខាង​វិនិយោគ​ដីព្រៃ​របស់​រដ្ឋ
ប្រជាពលរដ្ឋ​ឃុំ​ជ្រោយ​បន្ទាយ​ចោទ​មេឃុំ​ថា ល្បីឈ្មោះ​ខាង​វិនិយោគ​ដីព្រៃ​របស់​រដ្ឋ