សមត្ថកិច្ចចម្រុះ ចុះរឹបអូសគំនរឈើ ប្រណិតជាច្រើនដុំ សន្និធិខុសច្បាប់ តាមមាត់ ទន្លេសេសាន ស្រុកវ៉ើនសៃ

រតនគិរីៈ សមត្ថកិច្ចចម្រុះមួយក្រុម រួមមានផ្នែករដ្ឋបាល ព្រៃឈើវ៉ើនសៃ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និងកម្លាំងនគរបាលស្រុកវ៉ើនសៃ កាលពីរសៀល ថ្ងៃទី០៦ ខែធ្នូ នេះបានចុះរឹបអូស គំនរឈើ ប្រណិត និងឈើសុក្រំ ជាច្រើនដុំ នៅចំណុចមាត់ទន្លេសេសាន ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្ត រតនគិរី ។

ក្នុងប្រតិបត្តិការចុះរឹបអូសគំនរឈើនេះដែរ លោកវរសេនីយ៍ឯកនូវ ដារ៉ា នាយការិយាល័យប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញដឹក ឈើប្រណិតមកគរ នៅតាមមាត់ទន្លេតំបន់ខាងលើ រូបលោកសុំយោបល់ថ្នាក់លើ នឹងមានការឯកភាព ផ្លូវច្បាប់ពីតំណាង អយ្យការផងនោះ ទើបកម្លាំងយើងចុះរឹបអូស ជាក់ស្តែងតែម្តង ហើយម្ចាស់ឈើនោះ ពុំស្គាល់អត្តសញ្ញាណនោះទេ (អណត្តជន)។

បើតាមប្រជាពលដ្ឋដែលមាន លំនៅដ្ឋានក្បែរទីតាំងស្តុកឈើខាងលើ ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញ ក្រុមឈ្មួញមានជនជាតិខ្មែរ និងវៀតណាមដឹកឈើតាមកាណូតពីតំបន់ច្ងាយៗដូចជាតំបន់ប៉ាកកែ តំបន់តាឡៃ ស្ថិតនៅភូមិសេសាន ឃុំសេសាន ស្រុកសេសាន ខេត្តស្ទឹងត្រែងយកមកគរទុក នៅមាត់ច្រំាងខាងលើ ដើម្បី ដឹកបន្តទៅប្រទេសវៀតណាម ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យឈើប្រណិត និងឈើសុក្រំជាច្រើនដុំ ដែលមាន ចំនួន4,35ម៉ែត្រគូបនោះ ។

បច្ចុប្បន្នត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើផ្នែកវ៉ើនសៃ រឹបអូសយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីស្វែងរកម្ចាស់ឈើមកធ្វើការបង់ផាកពិន័យ តាមច្បាប់ស្តីពីព្រៃឈើ ៕