ពេជ្រ សោភា ៖ ខ្ញុំសុំមិននិយាយ ពីរឿង ឈប់ពីហង្សមាស

ភ្នំពេញៈ បន្ទាប់ពីតារាចម្រៀង ថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានប្រកាសក្តែងៗ ជាសាធារណៈថា នាងនឹង ដើរចេញពី ទ្រនំផលិតកម្មហង្សមាសនោះ បានធ្វើឲ្យអ្នកគាំទ្រនាង និងអ្នកលេង Facebook ជាច្រើន មានការភ្ញាក់ ផ្អើល និងខំប្រឹងតាមដានព័ត៌មាននេះ ដើម្បីដឹងពីដំណើរដើមចមថា នៅសុខៗមូលហេតុអ្វី បានជា តារាចម្រៀង រូបនេះ ចេញមុខប្រកាសចាកចេញ ពីទ្រនំធំដែលជួយឲ្យនាង ល្បីឈ្មោះបែបនេះ ។ ទាក់ទងទៅនិងចម្ងល់នេះ ដែល ត្រូវបានម្ចាស់ សាម៉ីខ្លួន អ្នកនាង ពេជ្រ សោភា ប្រាប់ឲ្យដឹងយ៉ាងខ្លីថា នាងមិនចង់និយាយទាក់ទង និងរឿងចេញពី ផលិតកម្មហង្សមាសទេ ។

នៅថ្ងៃម្សិលមិញនេះ តារាចម្រៀងល្បីឈ្មោះគួរសម អ្នកនាង ពេជ្រ សោភា បានសរសេរសារបង្ហោះ នៅលើ បណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងជាភាសាខ្មែរថា « នាងខ្ញុំ ពេជ្រ សោភា នឹងលាឈប់ធ្វើនៅ ហង្សមាស នឹងរស្មីមាស ហើយតែនាងខ្ញុំនឹងធ្វើការងារ របស់នាងអោយចប់គឺ (the voice Cambodia) អរគុណដល់ ក្រុមហ៊ុន ហង្សមាស ដែលធ្វើអោយជីវិតគ្រួសារបានល្អ រហូតមកដល់ថ្ងៃនេះ ខ្ញុំមានថ្ងៃគឺបានមកពី ហង្សមាស ទាំងអស់»។ ហើយនៅក្នុងនោះ ស្របពេលនៃដំណឹង លាឈប់ពីតារាចម្រៀង ពេជ្រ សោភា នេះដែរ តារាចម្រៀង រ៉េប ដែលជាដៃគូរួមដំបូល ជាមួយនាង លោក ងួន ចាន់ដេវិត ក៏បានសរសេរបង្ហោះសារខ្លី បែបនេះថា «បើ ពេជ្រ សោភា ចេញខ្ញុំក៏ចេញដែរ….. សមិទ្ធផលថ្មីដែលខ្ញុំ នឹងគាត់បានត្រៀម សម្រាប់ឆ្នាំ២០១៦ ក៏ទៅតាមហ្នឹងដែរ ….អរគុណ»។

ទាក់ទងទៅនឹងព័ត៌មានដ៏រសើបថា តារាចម្រៀងស្រីដែលជ្រកក្រោម ដំបូលផលិតកម្មហង្សមាស រយៈពេលជាង ១០ឆ្នាំ អ្នកនាង ពេជ្រ សោភា កំពុងតែត្រៀមខ្លួនវេចបង្វេចចាកចេញ ពីទ្រនំចាស់នោះ ត្រូវបានប្រភពពីអ្នកធ្វើការ នៅខាងទូរទស្សន៍ហង្សមាស បង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលនាងសម្រេចចិត្ត ចាកចេញពីទ្រនំ ដែលធ្លាប់ ជ្រោមជ្រែង នាងឲ្យល្បីនោះ ដោយសារតែនាង បានផ្ទុះជម្លោះ ជាមួយអ្នកគ្រប់គ្រង ផលិតកម្មវិធី នៅទូរទស្សន៍ ហង្សមាស ដែលជាអ្នកមានអំណាច សម្រេចការងារ នៅក្នុងផលិតកម្មហង្សមាស ដោយសាររឿងតែនាងមាន គម្រោង ចង់និពន្ធ ធ្វើបទចម្រៀងថ្មី ដែលមិនចំណងពីបរទេស តែខាងអ្នកគ្រប់គ្រងនោះ បដិសេធន៍ក្រោម ហេតុផលថា មានការចំណាយច្រើន និងមិនចង់ឲ្យមាន បទថ្មីច្រើនពេក ខ្លាចធ្លាក់កូដ ដោយសារតែមាន គំនិតផ្ទុយ គ្នា ស្របពេលដែលនាង ចប់កុងត្រាផង នាងក៏សម្រេចចិត្ត ដើរចេញតែម្តងទៅ ។

បើទោះជាមានពាក្យ ចចាមអារ៉ាម លេចឮបែបនេះក្តី មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅ តារាចម្រៀង អ្នកនាង ពេជ្រ សោភា នៅថ្ងៃទី៧ ខែធ្នូនេះ ដើម្បីសាកសួរតែនាងបាន បដិសេធន៍មិននិយាយអ្វីច្រើនទេ ដោយនាង គ្រាន់តែនិយាយខ្លីថា «ខ្ញុំសុំអត់និយាយអ្វីទាំងអស់ ពាក់ព័ន្ធរឿង ដែលថាខ្ញុំចាកចេញ ពីផលិតកម្មហង្សមាស »។
បើទោះជាតារាស្រីរូបនេះ បានបដិសេធន៍មិននិយាយ ពីមូលហេតុដើមចម ដែលនាងដើរចេញពី ហង្សមាស ក៏ពិត មែនតែនាង ក៏មិនបានបដិសេធន៍ ចំពោះការបង្ហោះសារនៅលើ Facebook នាងដែរ ។

ដូច្នេះទស្សនិកជនបានត្រឹម តែរង់ចាំអ៊ុតមើលទាំងអស់គ្នាថា រឿងរ៉ាវនឹងទៅជាយ៉ាងណា បន្តទៀត ក្រោយពីកម្មវិធី ប្រឡង The Voice Cambodia បានបញ្ចប់ថាតើតារាស្រី ពេជ្រ សោភា ចាកចេញពីផលិតកម្មហង្សមាស ដូចនាង និយាយ ឫយ៉ាងណា មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា ៕

ពេជ្រ សោភា ៖ ខ្ញុំសុំមិននិយាយ ពីរឿង ឈប់ពីហង្សមាស

ពេជ្រ សោភា ៖ ខ្ញុំសុំមិននិយាយ ពីរឿង ឈប់ពីហង្សមាស

ពេជ្រ សោភា ៖ ខ្ញុំសុំមិននិយាយ ពីរឿង ឈប់ពីហង្សមាស

ពេជ្រ សោភា ៖ ខ្ញុំសុំមិននិយាយ ពីរឿង ឈប់ពីហង្សមាស

ពេជ្រ សោភា ៖ ខ្ញុំសុំមិននិយាយ ពីរឿង ឈប់ពីហង្សមាស

ពេជ្រ សោភា ៖ ខ្ញុំសុំមិននិយាយ ពីរឿង ឈប់ពីហង្សមាស

ពេជ្រ សោភា ៖ ខ្ញុំសុំមិននិយាយ ពីរឿង ឈប់ពីហង្សមាស