OPEC នឹង​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​លើស​លើ​ពិភពលោក

កិច្ចប្រជុំ​របស់ OPEC ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង Vienna ក្នុង​ស​ប្តា​ហ៍​នេះ​នឹង​សម្រេច​ថា តើ​នឹង​មានការ​កាត់​តម្រឹម​ទិន្នផល​ប្រេង​របស់​បណ្តា​ប្រទេស​អ្នក​ផលិត ដែល​ប្រឈម​នឹង​ការ​ផ្គត់ផ្គង់​លើស​ហួសប្រមាណ​នៅ​លើ​ពិភពលោក ឬ​យ៉ាងណា ខណៈ​ដែល​តម្លៃ​បាន​រំកិល​ចុះ និង​កំណើន​តម្រូវការ​ចុះ​ខ្សោយ ។

ស្រប​ជាមួយ​សេចក្តីសម្រេច​ផ្លូវការ​លើ​ផលិតកម្ម​នៅ​ថ្ងៃស្អែក​នេះ អង្គការ OPEC នឹង​រៀបចំ​អនុម័ត​នូវ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​សមាជិក​មួយ​របស់​ខ្លួន ។

អ្នកវិភាគ​រំពឹង​ថា OPEC ដែល​មាន​សមាជិក​១២​ប្រទេស​ចូលរួម​មក​ពី​តំបន់​មជ្ឈិម​បូព៌​៌ា អាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន បាន​បូម​ប្រេង​ចេញ​ប្រមាណ​ជា​១/៣ នៃ​ប្រេង​ពិភពលោក ដែល​បន្សល់​ទុក​នូវ​ទិស​ដៅ​ទិន្នផល​ប្រេង​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ចំនួន​៣០​លាន​បារ៉ែល ។

ទោះជា​យ៉ាងណា វា​អាច​នឹង​មានការ​ព្រមព្រៀង​គ្នា​ក្នុង​ការ​កាត់​តម្រឹម​នូវ​ផលិតកម្ម​ដែល​លើស​ដើម្បី​គាំទ្រ​ដល់​តម្លៃ និង​បង្វិល​ចំណូល​ដល់​អ្នក​ផលិត​ផង​ដែរ ។
យោង​តាម​ការ​ស្ទង់​មតិ​មួយ​របស់​ព័ត៌មាន Bloomberg បង្ហាញ​ថា ផលិតកម្ម​របស់ OPEC ក្នុង​ខែវិច្ឆិកា បាន​កើនឡើង​២៣,១២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ។

រដ្ឋមន្ត្រី​ប្រេង​អា​រ៉ាប់​ប៊ី សា​អូ​៊​ឌី​ត លោក Ali Al-Naimi បាន​ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ប្រេង​នេះ​ថា ៖ «​យើង​នឹង​ពិភាក្សា​គ្នា បន្ទាប់​មក​នឹង​ធ្វើ​សេចក្តីសម្រេច​ចំពោះ​ទិន្នផល​នេះ​» ។

ក្នុង​កិច្ច​ជំនួប​ពិសេស​មួយ​កាលពី​លើក​មុន​នា​អំឡុង​ខែមិថុនា OPEC បាន​ជម្នះ​អំពាវនាវ​ឲ្យ​មានការ​កាត់​បន្ថយ​ទិន្នផល​ប្រេង ទោះជា​តម្លៃ​ប្រេង​ចុះ​ខ្សោយ​ក៏​ដោយ គឺ​ដូច​ជា​ការ​ពង្រីក​យុទ្ធសាស្ត្រ​ពេញ​មួយ​ឆ្នាំ​នៃ​ការ​ព្យាយាម​រក្សា​ផ្សារភាគហ៊ុន និង​បញ្ចៀស​ការ​ប្រកួតប្រជែង​ពី​ការ​ទាញ​យក​ប្រេង​ពី​ពពួក​ថ្ម​សែ​ល​ម្យ៉ាង​នៅ​អា​មេ​រិ​ក​ខាងជើង ។

ថ្នាក់ដឹកនាំ​ពិភពលោក​ក្នុង​ផ្នែក​ផលិតកម្ម​ប្រេង​ឆៅ ព្រមទាំង​បណ្តា​ប្រទេស​ក្រៅពី​សមាជិក OPEC មាន​រុ​ស្ស៊ី សហរដ្ឋអាមេរិក និង​អា​រ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត ដែល​ប្រទេស​ទាំងនេះ​បាន​ទទួល​ប្រយោជន៍​លើ​ប្រទេស​ជា​សមាជិក​១១​ផ្សេង​ទៀត ។

ប៉ុន្តែ​គោលនយោបាយ​រក្សា​ទិន្នផល​ខ្ពស់​នេះ បាន​នាំ​មក​នូវ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃលើស​ពី​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤ មក​នៅ​៤០​ដុល្លារ​ទៅ​៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នា​ពេល​ថ្មី​ៗ​នេះ ។

ដោយសារ​មានការ​ប៉ះទង្គិច​ក្នុង​អង្គការ OPEC ជាមួយ​សមាជិក​តូច​ៗ​ដូច​ជា វេ​ណេ​ស៊ុ​យ​អេ​ឡា ក៏​បាន​រង​ផល​ប៉ះពាល់​យ៉ាង​អវិជ្ជមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ផង​ដែរ ។ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ស្រប​តាម​ការ​រំពឹង​ទុក​ដែល​អង្គការ​ប្រេង​យក្ស​មួយ​នេះ​នឹង​រក្សា​កម្រិត​ទិន្នផល ។

ចំណែក​អ្នកវិភាគ​ទីផ្សារ​ប្រេង​របស់ Gain Capital Trading Group លោក Fawad Razaqzada បាន​កត់​សម្គាល់ថា ៖ «​សម្ពាធ​នៃ​កំណើន​ចំពោះ​អា​រ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម បន្ទាប់​ពី​ខ្លួន​បាន​សម្តែង​ការ​ជឿជាក់​លើ​អង្គការ​ប្រេង OPEC ដើម្បី​រក្សា​ទិន្នផល​ប្រេង​ខ្ពស់ និង​ភាព​ចុះ​ខ្សោយ​ជាង​មុន​របស់​បណ្តា​អ្នក​ផលិត​ប្រេង»។

រីឯ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​លើក​ឡើង​កាលពី​ខែ​មុន​ថា ស្ថានភាព​តម្លៃ​អាច​អាក្រក់​ជាង​មុន​ទៅ​ទៀត​នៅ​ឆ្នាំ​ក្រោយ នៅ​ពេល​ដែល​កំណើន​នៃ​តម្រូវការ​ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​មាន​កម្រិត​ខ្សោយ ៕