គួ​ចាយ ឡឺ​យ មិន​អញ្ជើញ​សមាជិក​រួម​ក្រុម F4 ចូលរួម​ក្នុង​អាពាហ៍ពិពាហ៍ ដោយសារតែ​…….​

កាលពីពេល​ថ្មីៗ​នេះ​សមាជិក​ក្រុម F4  វិច ជូ ​(Vic Chou) ដែល​យើង​ធ្លាប់​ស្គាល់​ថា​ជា គួ​ចាយ ឡឺ​យ បាន​ចូលរួម​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា Go Lala Go 2 ។ ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ក៏បាន​បង្ហើប​ពី​ព័ត៌មាន​ដែល​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​របស់គេ​ទៅដល់​អ្នក​សារព័ត៌មាន​ថា លោក​មិនមាន​គម្រោង​រៀច​ចំ​អាពាហ៍ពិពាហ៍​អ្វី​ធំ​ដំ​នោះទេ ហើយក៏​មិនបាន​អញ្ជើញ​មិត្តភក្តិ​ចូលរួម​ច្រើន​នោះដែរ សូម្បី​តែ​សមាជិក​រួម​ក្រុម F4 របស់លោក​ក៏​មិនបាន​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ ។

លោក​បាន​បន្ថែមថា ទោះបីជា​អាពាហ៍ពិពាហ៍​របស់លោក​មិនមាន​វត្តមាន​សមាជិក F4 ក៏ដោយ ប៉ុន្តែ​លោក​នឹង​អញ្ជើញ​ពួកគេ​ចូលរួម​ជប់លៀង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​វិញ ។

គួរបញ្ជាក់​ផងដែរ​ថា ក្រុម​ក្រមុំ​លោក វិច ជូ ជាតា​រា​ឯក​ស្រី​តៃវ៉ាន់​ដែល​សម្តែង​ក្នុង​រឿង «​មន្ត​ស្នេហ៍​ស្រី​បម្រើ​» (Lady Maid Maid)​ ។ ​ចាប់តាំងពី​សមាជិក​ក្រុម F4 ទាំង​បួន​នាក់​បាន​បែកខ្ញែក​គ្នា​មាន​រយៈពេល​យូ​រមក គេ​សង្កេតឃើញថា​ទំនាក់ទំនង​រវាង​ពួកគេ​ទាំង​បួន​នាក់​ហាក់ដូចជា​មិនសូវ​ស្និទ្ធស្នាល​ដូច​កាលពីមុន​ឡើយ ៕ កុសល​

​  

Related