សុគន្ធ ធារ៉ាត់ បញ្ចេញ Origianl ថ្មី​ទៀត​ហើយ


សុគន្ធ ធារ៉ាត់ បញ្ចេញ Origianl ថ្មី​ទៀត​ហើយ

បន្ទាប់​តាំង​ចិត្ត​ធ្វើ​តែ​បទ​ចម្រៀង Original តារា​ចម្រៀង​វ័យ​ក្មេង សុគន្ធ ធារ៉ាត់ ចាប់​ផ្ដើម​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​នោះ បន្ត​បន្ទាប់​ហើយ ដោយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ លោក​បាន​បញ្ចេញ​បទ Original Song មួយ​បទ​មាន​ចំណង​ជើង​ថា “សង្ឃឹម​ថា​អូន​ទទួល​យក” ឥឡូវ​ចេញ​មួយ​បទ​ទៀត​មាន​ចំណង​ជើង​ថា “ចាំ​រហូត”។

 

សុគន្ធ ធារ៉ាត់ បញ្ចេញ Origianl ថ្មី​ទៀត​ហើយ

 

បទ​នេះ ធារ៉ាត់ បក​ស្រាយ​រួម​គ្នា​ជាមួយ​លោក ជែក ជា​ដៃគូ រៀបរាប់​ពី​ចំណង​ស្នេហ៍​មួយ​ដែល​ភាគី​ខាង​ស្រី បាន​ចាក​ចេញ​ឆ្ងាយ​ពី​តួ​ប្រុស។ យ៉ាង​ណា ពួក​គេ​ថា នឹង​នៅ​តែ​ចាំ​នាង​ត្រឡប់​មក​វិញ បើ​ទោះ​ការ​រង់ចាំ​នោះ​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​ចាំ គឺ​ចាំ​រហូត។

 

ពីរោះ​ត្រូវ​ចិត្ត ឬ​យ៉ាង​ណា…តោះ​ស្ដាប់​ទាំង​អស់​គ្នា!

 

 

អត្ថបទ៖ ទារិកា