​ក​ម្មា​រិ​នី​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ដួលសន្លប់​បន្តបន្ទាប់​សង្ស័យ​ពុល​ថ្នាំ​សម្លាប់​សត្វល្អិត

ខេត្តកំពង់ស្ពឺ​៖​កម្មករ​-​កម្ម​រិ​នី​រោងចក្រ​ក្រុមហ៊ុន សេរី (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​ជាង​៤០​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​សង្ស័យ​បណ្ត​ល​មកពី​ពុល​ថ្នាំ​សម្លាប់​សត្វល្អិត​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងរោងចក្រខាងលើ ដែលមានទីតាំងស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កម្មការិនី​បាន​ដួលសន្លប់​ជាង​៤០​នាក់ ក្នុងចំណោម កម្មករ​សរុប ៧០០​នាក់ ប្រុស ៦០​នាក់ ហើយ​មូលហេតុ​ជំហាន​ដំបូង អាច​បណ្ដាលមកពី​ក្រុមហ៊ុន​បាន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត កាលពី​យប់​ថ្ងៃទី​០៦ ខែធ្នូ ហើយ​ព្រឹក​ឡើង មិនបាន​បើក​កង្ហារ​បឺត​ខ្យល់​ចេញ គ្រា​ដែល​កម្មករ​ចូលធ្វើការ ក៏មាន​ករណី​កម្មករ​ដួលសន្លប់​តៗ​គ្នា​តែម្តង​។​

​ប្រភព​បញ្ជាក់ថា ក្រុមហ៊ុន​បាន​បញ្ជូន​កម្មករ​-​កម្មការិនី ទៅ​ព្យាបាល​នៅ​គ្លី នី​កសុខ​ណា កំពង់ស្ពឺ និង​មន្ទីរពេទ្យបង្អែក​ខេត្ត​៕

​ក​ម្មា​រិ​នី​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ដួលសន្លប់​បន្តបន្ទាប់​សង្ស័យ​ពុល​ថ្នាំ​សម្លាប់​សត្វល្អិត