ពន្ធធានាគារ បើទ្វារចំហរសម្រាប់ ម្តាយទណ្ឌិត ទំាងអស់

ភ្នំពេញ៖ ទិវានៃក្តីស្រឡាញ់ របស់ឪពុក (Father’s Day) គឺជាពេលវេលា ដ៏សោមនស្សរីករាយមួយ សម្រាប់លោក ឪពុក គ្រប់រូបទំាងអស់ និងភរិយារបស់ពួកគាត់ ដែលបានជាប់ទោស ក្នុងពន្ធធានាគារ។

ទិវានៃក្តីស្រឡាញ់ របស់ឪពុក បានប្រារព្ធឡើង ក្នុងគោលបំណង ឲ្យមានការជួបជុំគ្នា រវាងស្វាមី និងភរិយាដែលជា ទណ្ឌិត ហើយវា ក៏ជាពេលវេលាមួយ សម្រាប់អ្នកម្តាយគ្រប់រូប ដែលជាប់ពន្ធធានាគារ ឲ្យនៅក្រៅការឃុំឃំាង ដើម្បីឲ្យគាត់មានពេល ជាមួយកូនរបស់ពួកគាត់។

បើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានចុះផ្សាយ នាព្រឹកថ្ងៃ ទី៧ ខែ ធ្នូ ឆ្នាំ ២០១៥ នេះបានឲ្យដឹងថា ដើម្បី អបអរសារទរ ខួបកំណើត របស់ព្រះមហាក្សត្រលើកទី ៨៨   នៅថ្ងៃសៅរ៍នេះ គ្រឹះស្ថានអប់រំ និង កែប្រែស្ត្រីដែល ស្ថិត តាមបណ្តាលវិថី Ngam Wong Wan  ជិតផ្សារ Chatuchak នៃទីក្រុងបាងកក បើកទ្វារទទួលស្វាគមន៍ រាល់ លោកឪពុក គ្រប់រូបទំាងអស់ ដែលពរកូនមកជាមួយ។

ក្នុងដំណើរទស្សនកិច្ចដ៏ថ្លាថ្លៃមួយ ដែលបានរៀបចំឡើង ក្នុងគោលបំណងគោរពប្រតិបត្តិ ថ្វាយព្រះមហាក្សត្រ  រាល់សា្វមីទំាងអស់ អាចមានសិទ្ធជួប និងនិយាយជាមួយ ភរិយារបស់ពួកគាត់ ដែលជាប់ក្នុងពន្ធរធានាគារបាន។
សេចក្តីអនុញ្ញាតចេញ ដោយស្របច្បាប់ពីស្ថាប័ននេះ បានឲ្យស្វាមីជួបជាមួយភរិយារបស់គាត់ ដែលបានជាប់ ពន្ធធានាគារ ហើយស្រ្តីដែល ជាប់ពន្ធធានាគារ ភាគច្រើននោះ គឺជាជនល្មើសដែលជាប់ទាក់ទង នឹងបញ្ហាជួញដូរ គ្រឿងញៀន៕