ប្រជាពលរដ្ឋពីរក្រុម មកដាក់ញ្ញតិ្តជូន សម្ដេចតេជោ ហ៊ុន សែន សុំអន្តរាគមន៍ បញ្ហាដីធ្លី

ភ្នំពេញ៖ ប្រជាពលរដ្ឋពីរក្រុម មកពីតំបន់ផ្សេងគ្នា នៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានមកដាក់ញ្ញតិ្ត នៅ ខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ ជួយដោះស្រាយបញ្ហាដីធ្លី ពួកគាត់។

ប្រភពព័ត៌មាន ឲ្យដឹងថា ក្រុមទី១មានប្រជាពលរដ្ឋ៥នាក់ មកពីភូមិនាងដៃ ឃុំនាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងក្រុមទី២ គឺជាក្រុមកម្មកររោងចក្រ ដែលមានឈ្មោះថា ខមហ្រ្វេស មានទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានគ្នាប្រហែល៦៥នាក់។

ប្រជាពលរដ្ឋទាំងពីរក្រុមនេះ បានមកដាក់ញ្ញតិ្តនៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ ដោះស្រាយ បញ្ហាដីធ្លីពួកគាត់៕