ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ការងារ និង​សំណេះសំណាល​ជាមួយ​មន្ត្រី​បុគ្គលិក​នៅតាម​ការដ្ឋាន​

សៀមរាប:
​ដើម្បី​ផ្តល់​កម្លាំងចិត្ត និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ដល់​មន្ត្រី​បុគ្គលិក លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា អមដំណើរ​ដោយ​អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ បាន​អញ្ជើញ​ដល់​ការដ្ឋាន​មួយចំនួន ដែល​កំពុង​អនុវត្ត​ដោយ​មន្ត្រី​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ដំណើរ​ចុះ​ពិនិត្យ​ការងារ និង​សំណេះសំណាល​នេះ ធ្វើឡើង​នា​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅតាម​ទីតាំង​សំខាន់ៗ​បួន​កន្លែង​គឺ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ប្រាសាទបេង​មាលា ប្រាសាទលលៃ និង​ប្រាសាទ​ព្រះ​គោ​។ ជាមួយគ្នា​នឹង​ដំណើរ​ពិនិត្យ​ការងារ​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ក៏បាន​ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ជា​គន្លឹះ​សំខាន់ៗ ដល់​មន្ត្រី​បុគ្គលិក សម្រាប់​បន្ត​អនុវត្ត​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ជាពិសេស ឯកឧត្តម​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ស្នាដៃ​អ្នកជំនាញ​ខ្មែរ ដែល​កំពុង​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ប្រាសាទលលៃ និង​ប្រាសាទ​ព្រះ​គោ​។​

​មិន​ត្រឹមតែ​អ្នកជំនាញ​នៅតាម​ការដ្ឋាន​ទេ លោក​បណ្ឌិតសភា​ចា​រ្យ ក៏បាន​ចុះ​សួរ​សុខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់ដូរ​នៅតាម​ប្រាសាទ និង​ផ្តែផ្តាំ​ឲ្យ​ពួកគាត់​ចូលរួម​ក្នុង​ការងារ​ថែរក្សា​បរិស្ថាន ការអភិរក្ស​ថែទាំ​ប្រាសាទ ជាមួយនឹង​ការពង្រឹង​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​។ នៅឯ​ប្រាសាទលលៃ លោក​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូល​ថ្វាយបង្គំ​ព្រះសង្ឃ និង​សំណេះសំណាល​អំពី​ការរួមចំណែក​របស់​ព្រះសង្ឃ​ក្នុង​កិច្ចការពារ​ប្រាសាទ និង​បេតិកភណ្ឌ​នានា របស់​បុព្វបុរស​ខ្មែរ​។ ជាមួយគ្នានេះ លោកក៏បាន​ប្រគេន​បច្ច័យ​មួយចំនួន​ដើម្បី​ឧបត្ថម្ភ​ព្រះសង្ឃ​ក្នុង​វត្ត​លលៃ​ផងដែរ​៕