Suarez បដិសេធ ថា​ខ្លួន​គ្មាន​បំណង​ជាន់​ជើង Abdennour នោះ​ទេ

Suarez បដិសេធ ថា​ខ្លួន​គ្មាន​បំណង​ជាន់​ជើង Abdennour នោះ​ទេ

Luis Suarez បាន​ចេញ​មក​ការពារ​ខ្លួនថារូបគេ​គ្មាន​បំណង​ជាន់​ជើង​កីឡាករ Aymen Abdennour របស់ Valencia ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

 

Suarez បដិសេធ ថា​ខ្លួន​គ្មាន​បំណង​ជាន់​ជើង Abdennour នោះ​ទេ

 

ការ​លើក​ឡើង​ដូច្នេះ​បន្ទាប់​ពី​កីឡាករ​ទាំង​២ រង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ក្នុង​ប្រកួត​រវាង Valencia និង Barça កាល​ពី​ថ្ងៃ​សៅរ៍។ បើ​តាម​វីដេអូ​គេ​ឃើញ​ខ្សែ​ប្រយុទ្ធ​វ័យ​២៨ឆ្នាំ ដើរ​ថយ​ទៅ​ជាន់​ចំ​ជើង​កីឡាករ Abdennour។

 

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពេល​នេះ​កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ បាន​ចេញ​មកបដិសេធតាម​រយៈ​កិច្ច​សម្ភាសន៍​ថា៖ “ខ្ញុំ​បាន​ថយ​ទៅ​ជាន់​ជើង​គាត់ ( Abdennour) ដោយ​អចេតនា​ប៉ុណ្ណោះ។ ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើត​មក​លើ​រូប​ខ្ញុំ​ផង​ដែរ កាល​ពី​២សប្តាហ៍​មុន ហើយ​វា​គ្រាន់​ជារឿងចៃដន្យ​លើ​ទីលាន​ប្រកួត​ប៉ុណ្ណោះ ខ្ញុំ​ក៏​បាន​សុំទោស​ Abdennour ហើយ​ដែរ”។

 

នៅ​ការ​ប្រកួត​ក្នុង​ទឹកដី Mestalla កីឡាករ Luis Suarez បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​ មុន​តាម​រយៈ​ការស៊ុត​បញ្ចូល​ទី​នៅ​នាទី៥៩ តែ​ម្ចាស់​ផ្ទះ Valencia បាន​វាយ​បក​តាម​ស្មើ​បាន​វិញ​នៅ​ចុង​ម៉ោង ស៊ុត​បញ្ចូល​ទី​ដោយខ្សែ​ប្រយុទ្ធ​ពាក់​លេខ ២២ Mina Lorenzo៕

 

 

ចុចអាន៖ Suarez ថា ទោះ​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង Barca៤​ដង ​ក៏​មិន​ចាក​ចេញ​​ដែរ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english