អតិផរណា​នៅ​តំបន់​អឺ​រ៉ុ​ប​ស្ថិត​ក្នុង​កម្រិត​ទាប ខណៈ ECB កំពុង​ពិចារណា​ផ្លាស់​ប្តូរ

ធនាគារកណ្តាល​អឺរ៉ុប (ECB) ត្រូវការ​លើកទឹកចិត្ត​បន្ថែម​ទៀត​ដើម្បី​ចាក់​បញ្ចូល​ក្នុង​ការ​លើកទឹកចិត្ត​ផ្សេង​ពី​នេះ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ចំនួន​១៩ ដែល​តួលេខ​ផ្លូវការ​បង្ហាញ​ថា អតិផរណា​ក្នុង​តំបន់​នៅ​តែ​មាន​កម្រិត​ទាប​គួរ​ឲ្យ​ព្រួយបារម្ភ​ដដែល ។

ទីភ្នាក់ងារ​ស្ថិតិ​របស់​សហគមន៍​អឺរ៉ុប​ឲ្យ​ដឹង​ថា អត្រា​តម្លៃ​ប្រចាំឆ្នាំ​បាន​កើនឡើង​ទូ​ទាំង​តំបន់​អឺរ៉ុប គឺ​ជាប់​គាំង​ក្នុង​កម្រិត​០,១% ក្នុង​ខែវិច្ឆិកា ។ វា​ស្ថិត​នៅ​ក្រោម​ការ​រំពឹង​ទុក​នៃ​ទីផ្សារ​សម្រាប់​កំណើន​០,២% និង​ទិស​ដៅ​របស់​ធនាគារកណ្តាល​អឺរ៉ុប ដែល​មាន​ត្រឹមតែ​ក្រោម​២% ប៉ុ​ណ្ណោះ ។

ស្រប​ពេល​លទ្ធផល​នៃ​ការ​ចុះ​ខ្សោយ​ក្នុង​អត្រាកំណើន និង​អតិផរណា ECB ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាស​នូវ​ការ​លើកទឹកចិត្ត​ដទៃ​ទៀត​សម្រាប់​តំបន់​អឺរ៉ុប​ក្នុង​កិច្ចប្រជុំ​ស្តី​ពី «​គោលនយោបាយ​ថ្ងៃនេះ​» បើ​ទោះជា​មានការ​ត្រៀមលក្ខណៈ​ជា​មុន​ខ្លះ​ៗ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារកណ្តាល​អឺរ៉ុប​ក៏​ដោយ ។

អ្នក​សេដ្ឋកិច្ច​ជា​ច្រើន​រំពឹង​ថា ECB នឹង​ធ្វើខ្លួន​ឱ្យ​កាន់តែ​មាន​តម្លៃ​ខ្ពស់​សម្រាប់​ធនាគារពាណិជ្ជ ក្នុង​ការ​ដាក់​សាច់ប្រាក់​របស់​ពួក​គេ​នៅ​ធនាគារកណ្តាល ការ​កាត់​អត្រា​ប្រាក់​បញ្ញើ​បន្ថែម​ទៀត​ទៅ​ក្នុង​ដែនដី​ណាមួយ​អវិជ្ជមាន ដោយ​ពង្រីក និង​បំប៉ោង​កម្មវិធី​ទិញ​ប័ណ្ណបំណុល​រដ្ឋាភិបាល​ចំនួន​១,២​ទ្រី​លាន​ដុល្លារ ។

ចំណែក​ប្រធាន​សេដ្ឋវិទូ​អឺរ៉ុប​របស់​ក្រុមហ៊ុន Capital Economics លោក Jonathan Loynes មាន​ប្រសាសន៍​ថា ៖ «​បរិមាណ​នៃ​អតិផរណា​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់ ECB ដើម្បី​ប្រកាស​នូវ​ការ​លើកទឹកចិត្ត​បន្ថែម​ដែល​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​» ។

លោក​បន្ត​ថា ៖ «ECB ទំនងជា​នៅ​តែ​មាន​ភាព​ស្វាហាប់​ដដែល ខណៈ​ពេល​អតិផរណា​ចុះ​ខ្សោយ ដែល​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ជាង​ការ​រំពឹង​ទុក និង​ការ​ចាប់​យក​សកម្មភាព​នៅ​ថ្ងៃ​ខាង​មុខ ។ លោក​រំពឹង​ថា ECB នឹង​បង្កើន​ការ​បោះ​ជំហាន​ប្រចាំខែ​របស់​ខ្លួន​ក្នុង​ការ​ទិញ​អចលនទ្រព្យ​ចាប់ពី​៦០​ប៊ី​លាន​អឺ​រូ ទៅ​៨០​ប៊ី​លាន​អឺ​រូ និង​កាត់​បន្ថយ​អត្រា​ប្រាក់​បញ្ញើ​របស់​ខ្លួន​បន្ថែម​០,២​ពិន្ទុ​» ។

ទិស​ដៅ​នៃ​វិធានការ​ទាំង​ពីរ​នេះ នឹង​ដុត​បញ្ឆេះ​អតិផរណា​តាម​រយៈ​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ គួប​ផ្សំ​នឹង​អត្រា​ការ​ប្រាក់​កម្រិត​ទាប ព្រមទាំង​ការ​ផ្តល់​កម្ចី​ពី​ធនាគារ​កាន់តែ​ច្រើន ។

ទោះបីជា​យ៉ាងណា អ្នក​ដាក់​ចេញ​នូវ​គោលនយោបាយ​របស់ ECB នឹង​មាន​ក្តី​បារម្ភ​ជា​ពិសេស​ក្នុង​ពេល​ដែល​អត្រា​អតិផរណា​ស្នូល​ដក​ចេញ​នូវ​ថាមពល អាហារ ភេសជ្ជៈ និង​ថ្នាំជក់ ដែល​បាន​ធ្លាក់​ចុះ​០,៩% ពី​អត្រា​១,១% ៕