​Ronaldo, Neymar & Bale ក្លាយជា​គោលដៅ​ទិញ​របស់ Man Utd

​កីឡា​៖​យោងតាម​សារព័ត៌មាន Sunday Mirror Sport បាន​ចុះផ្សាយ​ក្រុម​បិសាច​ក្រហម Manchester United បាន​យល់ព្រម​ឲ្យ​អ្នកចាត់ការ Louis van Gaal  ទិញយក Cristiano Ronaldo, Gareth Bale និង Neymar អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខនេះ ។​

​ប្រភព​ដដែល​បន្តថា Man Utd នឹង​នាំយក​កីឡាករ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី Top 10 របស់​ពានរង្វាន់ Ballon d’Or” យ៉ាងតិច​ម្នាក់​មកកាន់ Old Trafford បន្ទាប់ពី​លោក Van Gaal លើកឡើងថា ក្រុម​បច្ចុប្បន្ន​មិនល្អ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ UEFA Champions League នោះទេ​។​

​គួរ​បញ្ជាក់ថា Man Utd  កាលពី​ថ្ងៃ​សៅរ៍​លេង​បាន​ត្រឹម​ស្មើ West Ham ដោយ​គ្មាន​គ្រាប់​បាល់ និង​ជាការ​ស្មើ​លើក​ទី​៦​ក្នុង​រដូវ​កាល​នេះ ហើយ​នេះ​ជាហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​ក្លិប​យល់ថា ក្រុម​កំពុង​ជួប​វិបត្តិ​ខ្សែប្រយុទ្ធ​ខ្លាំង​៕

​Ronaldo, Neymar & Bale ក្លាយជា​គោលដៅ​ទិញ​របស់ Man Utd