ក្រុមចោរកាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់ ស្រាល ជិត១០នាក់

កំពង់ស្ពឺ៖ សមាជិកគ្រួសារប្រមាណ ១០នាក់ ដែលបូករួមទំាងកម្មករ ផងនោះ ត្រូវបាន រួចចូលបាញ់ប្លន់ដល់ក្នុងផ្ទះ បណ្តាលសមាជិកគ្រួសារ១០នាក់ របួសធ្ងន់ និងស្រាល នៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនៅម៉ោង៧យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥។

លោក ប៉ាន់ ប៊ុនគឺត ម្ចាស់ផ្ទះវ័យ ៥២ឆ្នាំ ដែលត្រូវក្រុមចោរ ចូលប្លន់បាញ់បាក់ជើង បានឲ្យដឹងថា នៅម៉ោង៧យប់ ថ្ងៃទី៦ ក្រុមចោរមានគ្នាប្រមាណ៥ ទៅ១០នាក់ ពាក់ម៉ាស់បានលួចកាត់របងដែក ខាងក្រោយផ្ទះ ហើយចូលមកធ្វើសកម្មភាពប្លន់ ដោយទម្លុះជញ្ជាំងចូលក្នុងផ្ទះ។

លោក ប៉ាន់ ប៊ុនគឺត បានបញ្ជាក់ទៀតថា ក្រុមចោរបានធាក់ទម្លុះជញ្ជំាងទ្វារ រួចបាញ់លោកដោយកំាភ្លើងខ្លីមួយគ្រាប់ចំជង្គង់ ភ្លាមនោះកម្មករផ្ទះលោកពីរនាក់បានឃើញ ក៏ស្ទុះរត់ ហើយក្រុមចោរក៏យកកំាភ្លើងAK បាញ់តម្រង់ទៅរកចំនួន ២គ្រាប់ ប៉ុន្តែមិនត្រូវ។

អ្នកស្រី ត្រឹង តូច វ័យ៤៧ឆ្នាំ ត្រូវជាប្រពន្ធលោក ប៉ាន់ ប៊ុនគឺត បានឲ្យដឹងថា ក្នុងសកម្មភាពប្លន់នេះ ក្រុមចោរ បានវាយគាត់នឹងបំពង់ទីបដែក ប្រវែងប្រមាណ២ម៉ែត្រ បណ្តាលឲ្យរងរបួសស្រាល។ លោកស្រីបញ្ជាក់ទៀតថា កូនប្រុសរបស់គាត់ និងប្អូនប្រុសរបស់គាត់ ត្រូវបានក្រុមចោរ កាប់និងពូថៅ របួសធ្ងន់ចំក្បាល ដោយឡែកកូនស្រីម្នាក់ទៀត អាយុ៨ឆ្នាំ ក៏ត្រូវក្រុមចោរវាយ និងបំពង់ទីបរបួសខ្នងផងដែរ។

អ្នកភូមិប្រសព្វជុំ បានឲ្យដឹងថា នៅម៉ោង៧យប់ គាត់បានឮសំឡេងកំាភ្លើងចំនួន៣គ្រាប់ មួយសន្ទុះក្រោយមកទើបដឹងថា ជាករណីប្លន់ផ្ទះរបស់ លោក ប៉ាន់ ប៊ុនគឺត ហើយក្នុងសកម្មភាពនេះ  គ្មានប្រជាពលរដ្ឋក្បែរខាងណាម្នាក់ដែរ ហ៊ានចូលជួយនោះទេ។

មន្រ្តីនគរបាលស្រុកភ្នំស្រួច នៅមិនអាចបញ្ជាក់ អត្តសញ្ញាណជនល្មើសបាននោះទេ ប៉ុន្តែការសន្និដ្ឋានជំហានដំបូង ក្រុមចោរមានគ្នាប្រមាណ៥ ទៅ១០នាក់ ក្នុងសកម្មភាពនេះ ទី១.ម្ចាស់ផ្ទះឈ្មោះ ប៉ាន់ ប៊ុនគឺត ភេទប្រុស អាយុ៥២ឆ្នាំ រងរបួសត្រូវជង្គង់ ដោយសារក្រុមចោរបាញ់មួយគ្រាប់ និងកំាភ្លើងខ្លី, ទី២.ឈ្មោះ ត្រឹង តូច ត្រូវជាប្រពន្ធ អាយុ៤៧ឆ្នាំ រងរបួសស្រាល ដោយត្រូវក្រុមចោរវាយ និងបំពង់ទីបចំពីក្រោយ, ទី៣.គឺតវិសាល ភេទប្រុស អាយុ២០ឆ្នាំ កូនម្ចាស់ផ្ទះ រងរបួសក្បាល ដោយពូថៅ, ទី៤.គឺត លីសា ភេទស្រី អាយុ៨ ឆ្នាំ រងរបួសស្រាល ដោយក្រុមចោរវាយនិងបំពង់ទីបចំខ្នង, ទី៥.ប៉ាន់ សុជាតិ ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសធ្ងន់ ត្រូវក្រុមចោរ កាប់និងពូថៅ ចំក្បាលពីក្រោយ, ទី៦.ចេង ល័ក្ខ ភេទស្រី អាយុ៦៣ ជាអ្នកដំាបាយ រងរបួសស្រាល, ទី៧.សុក ក្រិន ភេទប្រុសអាយុ២០ កម្មករស្នាក់នៅក្នុងផ្ទះកើតហេតុ រងរបួសស្រាល, ទី៨.សុខ ពៅ ភេទប្រុស អាយុ២០ឆ្នាំ អត់មានរបួស, ទី៩.សាន អឺន ភេទបុ្រស អាយុ២៨ឆ្នាំ អត់របួស និងទី១០.សុខ លាភ ភេទប្រុស អាយុ២៣ឆ្នាំ អត់មានរបួស។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ៧ យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ មានករណីប្លន់ប្រដាប់អាវុធ មួយបានកើតឡើង ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បង្កឡើងដោយក្រុមចោរមួយក្រុម មានគ្នាប្រហែល ៥ទៅ៦នាក់ បានប្រើប្រាស់អាវុធខ្លី និងអាវុធវែង ចូលប្លន់ដល់ក្នុងផ្ទះប្រជាពលរដ្ឋ យកគ្រឿងអលង្កាអស់មួយចំនួន រួមមាន ខ្សែកមាស ១ខ្សែទម្ងន់១ដំឡឹង ខ្សែដៃ ១ខ្សែរ២ដំឡឹង ខ្សែ កផ្លាកទីន ៣ខ្សែទម្ងន់ ៤ដំឡឹង៧ជី ជញ្ជៀនត្បូង១វង់ ជញ្ជៀនផ្លាកទីន២វង់ និងទូរស័ព្ទចំនួន៥គ្រឿង ក្រោយធ្វើសកម្មភាពក្រុមចោរ បានគេចខ្លួនបាត់អស់ក្នុងនោះជនរងគ្រោះរបួសធ្ងន់ ៣នាក់ ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ ក្នុងរាជធានីភ្នំពេញ៕

ក្រុមចោរកាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់ ស្រាល ជិត១០នាក់
ក្រុមចោរកាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់ ស្រាល ជិត១០នាក់
ក្រុមចោរកាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់ ស្រាល ជិត១០នាក់
ក្រុមចោរកាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់ ស្រាល ជិត១០នាក់
ក្រុមចោរកាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់ ស្រាល ជិត១០នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត