របៀប​បរិភោគ​អាហារ​ពេល​យប់​ដែល​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

របៀប​បរិភោគ​អាហារ​ពេល​យប់​ដែល​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

កាល​ពី​ម្សិលមិញ យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ផល​អាក្រក់​នៃ​ការ​បរិភោគ​អាហារ​ពេល​យប់​ជ្រៅ​របស់​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​បើ​អ្នក​ពិតជា​ឃ្លាន​ខ្លាំង​ក្រោយពេល​បរិភោគ​អាហារ​ពេល​ល្ងាច​រួច អ្នក​អាច​បរិភោគ​អាហារ​ពេល​យប់​នេះ​មុនពេល​គេង​ចំនួន​ពី​២​ទៅ​៣​ម៉ោង តែ​មាន​អាហារ​មួយចំនួន​ដែល​អ្នក​អាច​បរិភោគបាន និង​មិន​អាច​ពិសារ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

អាហារ​ដែល​អាច​បរិភោគ​បាន​
អាហារ ៖ ផ្លែឈើ នំ​បុ័ង​ដែល​ធ្វើ​ពី​សណ្តែក​គ្រប់​ប្រភេទ ស្រូវ​សាលី ទឹកដោះគោ​ជូរ​។​

​ភេសជ្ជៈ ៖ ទឹក​សណ្តែក ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប ឬ​ទឹកដោះគោ​ជូរ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។​

អាហារ​ដែល​មិន​អាច​បរិភោគ​

  1. ​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ត្រជាក់​នោះទេ ដូចជា​អាហារ​ដែល​ទើប​នឹង​យក​ចេញពី​ទូរ​ទឹក​ក​ជាដើម​។​
  2. ​អ្នក​មិន​ត្រូវ​ពិសារ​អាហារ​ដែល​រឹង អាហារ​ដែល​បំពង​ខ្លាញ់​ឡើយ ទោះបីជា​ឃ្លាន​យ៉ាងណាក៏ដោយ ព្រោះ​ខ្លាញ់​ទាំងនោះ​មិន​ងាយ​រលាយ​ឡើយ​ក្រោយពេល​ដែល​ចូល​ទៅក្នុង​ក្រពះ​អ្នក​។​
  3. ​អាហារ​កំប៉ុង​ក៏​មិន​ត្រូវ​បរិភោគ​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់​។​
  4. ​អាហារ​ដែល​ហិរ​ជា​អាហារ​ដែល​អ្នក​គួរតែ​ចៀសវាង​បំផុត ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​។​
  5. ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ជាតិ​ខ្លាញ់​ខ្ពស់ និង​ជាតិ​អំបិល​ខ្ពស់ គឺ​ត្រូវតែ​ចៀសវាង​កុំ​បរិភោគ​ទាំងអស់ ព្រោះ​វា​សុទ្ធ​តែ​អាច​បំផ្លាញ​សុខភាព​អ្នក​និង​កូន​យ៉ាង​ងាយ​បំផុត​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។