​រូបមន្ត​ដែល​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​

​រូបមន្ត​ដែល​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​

​ផ្តាសាយ​គឺជា​ជំងឺ​ដែល​ងាយ​កើត​លើ​ខ្លួន​មនុស្ស​គ្រប់រូប ដូចនេះ​តើ​ក្រៅពី​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល តើ​មាន​រូបមន្ត​អ្វី​សម្រាប់​ព្យាបាល​បាន​នោះ​?

រូបមន្ត​ទី​១ ៖ ផ្លែ​ស្ពឺ​
គ្រឿងផ្សំ ៖ ផ្លែ​ស្ពឺ​ចំនួន​មួយ​ផ្លែ ស្ករ​ក្រាម និង​អំបិល​បន្តិច​។​
​របៀប​ចម្អិន ៖ អ្នក​អាច​យក​ផ្លែ​ស្ពឺ​ចិត​ជា​បន្ទះ បន្ទាប់​មក​លាយ​ជាមួយ​អំបិល និង​ស្ករក្រាម​ដាក់​ចូល​ទៅ​ដាំ អ្នក​ក៏​អាច​បន្ថែម​ទឹក​បន្តិច​ដែរ ដាំ​រួច​យក​ទឹក​វា​មក​ទទួល​ទាន​ជា​ការ​ស្រេច​។​
 
រូបមន្ត​ទី​២ ៖ សម្ល​ការ៉ុត​
គ្រឿងផ្សំ ៖ ឆ្អឹងជំនី​ជ្រូក ពោត ការ៉ុត និង​ប្រហិត​។​
​របៀប​ចម្អិន ៖ អ្នក​អាច​យក​គ្រឿងផ្សំ​ទាំងនោះ​ស្ងោរ​ជា​ស៊ុប​បាន នោះ​វា​នឹង​ជួយ​ឱ្យ​ជំងឺ​អ្នក​ធូរស្រាល ថែម​ទាំង​ចង់​បរិភោគ​បាយ ដោយសារ​តែ​នៅពេល​ដែល​

អ្នក​ផ្តាសាយ អ្នក​មិន​សូវ​មាន​អារម្មណ៍​ក្នុង​ការ​ពិសារ​អ្វី​ឡើយ​ដូចនេះ​ក្រោយពេល​ដែល​អ្នក​បរិភោគ​ស៊ុប​នេះ​រួច អ្នក​នឹង​មាន​អារម្មណ៍​ក្នុងការ​ពិសា​របាយ​ជាមិនខាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។