ប្រជាពលរដ្ឋខ្មែរ ០៨នាក់ពុលមីថៃ

បាត់ដំបង៖ របាយការណ៍របស់ ប៉ូលីសចេញផ្សាយ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះបានបង្ហាញថា មាន ប្រជាពលរដ្ឋ៨នាក់ នៅភូមិកោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឆុងមី ដែលផលិតនៅប្រទេស ថៃ ស្រាប់តែពុលជាបន្តបន្ទាប់ រហូតដល់០៨នាក់។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកវរសេនីយ៍ត្រី ឆាង វណ្ណឆៃ អធិការនគរបាល ស្រុក គាស់ក្រឡ បានលើកឡើងថា ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ២៣និង០០នាទី ចំណុចភូមិកោករការ ឃុំដូនបា ស្រុកគាស់ក្រឡមានករណីពុលចំណី (មីថៃ) ចំនួន ០៨នាក់ ១.ឈ្មោះ ជឿម សារះមុន្នី ភេទប្រុស អាយុ ១៩ឆ្នាំ ភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ២.ឈ្មោះ ជឿម សុភារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ៣.ឈ្មោះ ចយ ចាប ភេទប្រុស អាយុ ១៧ឆ្នាំ៤.ឈ្មោះ ខ្លឹម សំណាង ភេទប្រុស អាយុ ១១ឆ្នាំ៥.ឈ្មោះ ពៅ ចន្ថា ភេទប្រុស អាយុ ១៥ឆ្នាំ៦.ឈ្មោះ ភី ផល ភេទប្រុស អាយុ ១៧ឆ្នាំ៧.ឈ្មោះ ធឿន ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ៨.ឈ្មោះ គី បូ ភេទប្រុស អាយុ ៤២ឆ្នាំ ។

ជនរងគ្រោះទាំង ០៨នាក់ រស់នៅភូមិឃុំខាងលើ បានឆុងមីហូបជុំគ្នា ក្រោយពេលបរិភោគរួចចាប់ផ្តើមមាន អាការ: ក្អួតចង្អុរងីងើធ្ងន់ធ្ងរទៅៗអ្នកទាំង ០៨នាក់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុក ។ បច្ចុប្បន្នអ្នកទាំងនេះ បាន ធូរស្រាល ហើយ ។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកពីមូលហេតុបង្កពិតប្រាកដ៕

ប្រជាពលរដ្ឋខ្មែរ ០៨នាក់ពុលមីថៃ