ដូនជីបីអង្គ ត្រូវបានក្រុម សង្ឃខ្មែរកម្ពុជាក្រោម គំរាមមិនឲ្យនិយាយ ពីមូលហេតុនៃការ ទម្លាក់ព្រះពុទ្ធ រូបចូលទឹកស្អុយ

ភ្នំពេញ៖ ដីនជីបីអង្គ ដែលស្នាក់នៅ ក្នុងតូបមួយ ក្នុងវត្តស្ទឹងមានជ័យ នៅម៉ោងប្រមាណ ១២៖២០នាទី រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានទទួលរងនូវការ គំរាមកំហែងពីព្រះសង្ឃខ្មែរ កម្ពុជាក្រោម មួយក្រុម មិនឲ្យនិយាយ ប្រាប់រឿងហេតុ នៃការទម្លាក់ព្រះពុទ្ធរូប ជាច្រើនអង្គចូលទឹកស្អុយ នៅវត្តស្ទឹងមានជ័យនោះទេ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ដូនដីបីអង្គបានមកដាក់ពាក្យបណ្តឹង ឲ្យមន្រ្តីសង្ឃជួយអន្តរាគមន៍ បន្ទាប់ពី សង្ឃខ្មែរកម្ពុជាក្រោមមួយក្រុម បាននាំគ្នាមកកំរាមកំហែង ខណៈកំពុងសំរាកក្នុងតូប មិនឲ្យនិយាយមិនឲ្យ ចេះដឹង រឿងលោកសង្ឃ គឹម សិលា ហៅតាកុង ដែលបានយកព្រះពុទ្ធរូបជាច្រើនអង្គទៅបោះចោលក្នុងទឹកស្អុយ កាលពី ថ្ងៃទី៤ ខែធ្នូកន្លងទៅនេះ។

មន្រ្តីនគរបាលបានឲ្យដឹងថា ដូនជីដែលរងការគំរាមកំហែងទំាងបីនាក់នោះ ទី១.ឈ្មោះ ដូនជី មុំ, ទី២.ដូនជីរ៉ា និងទី៣.ដូនជីរី នឹងដូនជីមួយចំនួនទៀតផងដែរ។

យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងអំពីមូលហេតុដែលព្រះសង្ឃខ្មែរកម្ពុជា ក្រោមមួយ អង្គដែលបានយកព្រះពុទ្ធរូបជាច្រើនអង្គបោះចូលទៅក្នុងទឹកស្អុយនៅវត្តស្ទឹងមានជ័យនោះទេ៕