សិក្ខាសាលា​​បង្ហាញ​​គន្លឹះ​រៀន​ថត​វីដេអូ​តាម​ខ្សែ​ភាពយន្ត​ហូលីវូដ (វីដេអូ)

សិក្ខាសាលា​​បង្ហាញ​​គន្លឹះ​រៀន​ថត​វីដេអូ​តាម​ខ្សែ​ភាពយន្ត​ហូលីវូដ (វីដេអូ)

ខ្សែ​ភាពយន្ត​ហូលីវូដ​ល្បីៗ ដែល​ប្រិយមិត្ត​​ចូល​ចិត្ត​ទស្សនា មាន​ឈុត​ឆាក​ដ៏​អស្ចារ្យ​ជា​ច្រើន លាយ​ឡំ​នឹង​ទេសភាព​ស្អាត​ប្លែកៗ រួម​ជាមួយ​នឹង​បច្ចេកទេស​ថត​រូប​ពី​អ្នក​ជំនាញ ជា​ហេតុ​ធ្វើ​ខ្សែភាពយន្ត​ទាំង​នោះ​មាន​ភាព​ទាក់ទាញ​​ចិត្ត​អ្នក​ទស្សនា ប៉ុន្តែ​ទាំង​អស់​នោះ​អាច​មិន​មែន​ជា​រូបភាព​ពិត​ទាំង​ស្រុង​ទេ។

 

 សិក្ខាសាលា​​បង្ហាញ​​គន្លឹះ​រៀន​ថត​វីដេអូ​តាម​ខ្សែ​ភាពយន្ត​ហូលីវូដ (វីដេអូ)

 

IT Academy STEP Cambodia ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​​ផ្តល់​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ IT បាន​រៀប​ចំ​សិក្ខា​សាលា​ស្ដី​អំពី “របៀប​ធ្វើ​វីដេអូ​ឲ្យ​ដូច​ខ្សែ​​ភាព​យន្ត​ហូលីវូដ” កាល​ពី​ចុង​សប្តាហ៍​មុន​នេះ។ សិក្ខាសាលា​នេះ​បាន​បង្រៀន​អ្នក​ចូលរួម ជាពិសេស​ផ្តោត​លើ​កុមារា​កុមារី​​អាយុ​ចាប់​ពី ៩ ដល់ ១៥ ឆ្នាំ​​ដើម្បី​ស្វែង​យល់​ពី​របៀប​ធ្វើ​វីដេអូ​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​ដូច​កុន​ហូលីវូដ។

 

លោក​ស្រី Natalja Rodionova នាយិកា​អង្គការ Computer Academy STEP Cambodia មាន​ប្រសាសន៍​ថា ការ​បើក​​វគ្គ​បណ្ដុះបណ្ដាល​​គឺ​ដើម្បី​ផ្ដល់​ចំណេះដឹង​បន្ថែម​ដល់​កុមារ​កម្ពុជា​បាន​ស្វែង​យល់​​បន្ថែម​ពី​ការ​ផលិត​វីដេអូ​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​ដូច​កុន​ហូលីវូដ។

 

“អ្នក​ចូលរួម​នឹង​បាន​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​បច្ចេកទេស​ថត ការ​រៀបចំ​ទីតាំង (Studio) ការ​ប្រើប្រាស់​សម្ភារៈ​សំខាន់ៗ​ដូចជា​កាមេរ៉ា ផ្ទាំង​សំពត់​ពណ៌​បៃតង តុ តួ​សម្ដែង និង​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ទៀត​ស្រប​តាម​ស្តង់ដា”។

 

លោក​ស្រី​បន្ត​ថា សិក្ខា​សាលា​នេះ​ក្រៅ​ពី​បង្រៀន​ពី​តិកនិក​ក្នុង​ការ​ផលិត​វីដេអូ​ក៏​មាន​បង្ហាញ​បច្ចេកទេស​កាត់​ត​វីដេអូ ដើម្បី​ធ្វើ​ឲ្យ​វីដេអូ​មាន​ភាព​រស់រវើក។ លោក​ស្រី​សង្ឃឹម​ថា​ តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា​នេះ​នឹង​ជួយ​បណ្តុះ​គំនិត​ដល់​យុវវ័យ​កម្ពុជា​ជំនាន់​ក្រោយ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​លើ​ការ​ផលិត​វិដេអូ​និង​ថ្ងៃ​អនាគត​អាច​ជួយ​ដល់​ការ​វិស័យ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្តង់ដា​និង​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ។

 

សិក្ខាសាលា​​បង្ហាញ​​គន្លឹះ​រៀន​ថត​វីដេអូ​តាម​ខ្សែ​ភាពយន្ត​ហូលីវូដ (វីដេអូ)

សិក្ខាសាលា​​បង្ហាញ​​គន្លឹះ​រៀន​ថត​វីដេអូ​តាម​ខ្សែ​ភាពយន្ត​ហូលីវូដ (វីដេអូ)

 

បន្ត​អាន៖ Samsung ចាញ់​ក្ដី​Apple មួយ​ករណី​អស់​​​ប្រាក់​ជាង ៥៤៨​លាន​ដុល្លារ ​តែ​ត្រូវ​ប្រឈម​មុខ​ច្បាប់ ៣​ករណី​ទៀត

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា