ក្រុម​សហជីព​កម្មករ ជួបជុំ​ដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​ហ៊ុនសែន ករណី​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ បញ្ឈប់​កម្មករ នៅ​ខណ្ឌមានជ័យ​

ភ្នំពេញ: ក្រុម​សហជីព​កម្មករ​កាត់ដេ​រ ដែល​គេ​មិនសូវ​លឺឈ្មោះ បាន​ជួបជុំ នា​ព្រឹក​ថ្ងៃទី​៧​ធ្នូ​នេះ នៅក្រោម​ដើម​ពោធិ៍ លើ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន​។ ក្រុម​សហជីព​កម្មករ​ទាំងនោះ បាន​ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​ហ៊ុនសែន ក្នុងករណី​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ ខន​ប្រេ​ស បាន​បញ្ឈប់​កម្ម​ករពី​ការងារ ដោយ​មិនបាន​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ តាមច្បាប់​ការងារ​។​

​ក្នុង​ញត្តិ​ស្នើសុំ​អន្តរាគមន៍​នោះ មាន​ហត្ថលេខា និង​ត្រា​ពី​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ សម្ព័ន្ធ​សហជីព​បេះដូង​កម្មករ​ខ្មែរ សហព័ន្ធ​សហជីព WFUF សហព័ន្ធ​សហជីព WLIF សហព័ន្ធ​សហជីព CFWS និង​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ​កម្ពុជា​។​

​ក្នុង​ញត្តិ​នោះ មេដឹកនាំ​សហព័ន្ធ​សហជីព​កម្មករ បាន​ជម្រាបជូន​សម្តេច​ហ៊ុនសែន​ថា "​ក្រុមហ៊ុន​នេះ ( ខន​ប្រេ​ស ដែល​ស្ថិតនៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្​ឌមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បញ្ឈប់​កម្មករ​ជា​ហូរហែរ ដោយ​គ្មាន​មូលហេតុ​សមរម្យ និង​មិនបាន​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ ជូន​កម្មករ​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ស្តីពី ការងារ​ឡើយ​"​។​

​មិនទាន់មាន​ការឆ្លើយ​តប​បែបណា​នៅឡើយ​ទេ ជុំវិញ​ការស្នើសុំ​នេះ​។ ក៏ប៉ុន្តែ​ញត្តិ​របស់​មេដឹកនាំ​សហជីព​កម្មករ ត្រូវបាន​មន្ត្រី​ខុទ្ទកាល័យ​សម្តេច​ហ៊ុនសែន ទទួលយក​ហើយ​៕​