សុំ​ត្រី​មិន​ឱ្យ យក​កាំបិត​កាប់​ប្រហារ​ថៅកែនេសាទ​​វៀតណាម​ម្នាក់​រហូត​ស្លាប់

ខេត្តកំពង់ឆ្នាំង ៖ បុរស​​វៀតណាម​​ជា​ថៅកែ​នេសាទម្នាក់ ត្រូវ​ជនមិន​ស្គាល់មុខ២​នាក់​កាប់​ប្រហារ ​បណ្តាល​ឱ្យ​រ​ងរ​បួស​ជា​​ទម្ងន់  ខណៈ​​​​បុរស​រង​គ្រោះ ​និង​កម្មករស្រី​ម្នាក់​​ទៀតកំពុងអង្គុយ​​​លើ​កាណូត​ដឹក​ត្រី ហើយ​​ជនរងគ្រោះ​​បាន​​​ស្លាប់​​តាមផ្លូវ​ពេល​ដឹក​ទៅ​​​ម​នី្ទ​រ​ពេទ្យ​ខេត្ត ដែល​​ហេតុ​ការ​ណ៍​​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង០៤ ​និង​៣០​នាទី​ទៀប​​ភ្លឺ​​ថ្ងៃ​​ទី០៧ ​ធ្នូ ​២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​បរិបូរ​ណ៍​ ។

​ប្រភពបានឱ្យ​ដងថា ​ជនរងគ្រោះ​ឈ្មោះជ្រិ​ន យ៉ាំ​ង​​កុង អាយុ​៤២​ឆ្នាំ មាន​​ទី​​​លំ​នៅ​ភូមិ​ឆ្នុ​ងក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៍​ ។ ប្រភព​​​​​​ពី​ស្ត្រី​​​​វៀត​ណា​ម្នាក់​ជា​កម្មករ​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ បុរស​​​​ជា​ថៅកែ (ជនរងគ្រោះ) បាន​​ដឹក​នាំ​កម្មករ​ទៅ​នេសាទ​ត្រីដូច​សព្វ​ដង​​​ដោយ​មាន​ក្រុម​កម្មករ​​ជា​ច្រើន​នាក់ ​បាន​ចេញ​ទៅ​អូស​អួន​ដោយ​ទុក​ថៅកែ​របស់​ខ្លួន​ និង​កម្មករ​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ឡេ ធី​យ៉ុ​ង អាយុ​​២២​ឆ្នាំ ​ឱ្យ​​នៅ​ចាំ​លើ​កាណូត​ធំ ដែល​ជា​កាណូត​សម្រាប់​ដឹក​ត្រី ។

​លុះ​​នៅ​ម៉ោងជាង​៤​ជិត​ភ្លឺ ស្រាប់តែ​មាន​កាណូត​មួយ​គ្រឿង​​ទៀត​​​បើកមក​អែប​ឈប់​​ជិត​កាណូត​ជន​រង​គ្រោះ ឃើញ​​​ជន​មិន​ស្គាល់​មុខ ២​នាក់បាន​ហក់​ឡើង​លើ​កាណូតជន​រង​គ្រោះ និង​បាន​សុំ​ត្រី​​ស៊ី តែ​ពេល​នោះ​ជន​​រង​គ្រោះថា ​មិន​ទាន់​មាន​ត្រី​ទេ ក៏​ស្រាប់តែ​ជន​ដៃ​ដល់ទាំងនោះ​​កាប់​ប្រហារជន​រង​គ្រោះជា​ច្រើនកាំបិត បណ្តាល​ឱ្យ​រ​ងរ​បួស​ជា​ទម្ងន់ ហើយ​បាន​​​ហក់​ឡើងការ​ណូ​ត​គេច​ចេញ​ទៅ​វិញ​បាត់​ទៅ ចំណែក​ស្ត្រី​ជា​កម្មករ​នៅ​លើ​កាណូត​នោះ​មិន​បាន​រង​របួស​ទេ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​បាន​ស្លាប់​ពេល​ដឹក​ដល់​ពាក់​កណ្តាលផ្លូវ និង​បាន​ដឹក​ត្រឡប់​ទៅ​លំនៅ​ឋាន​​វិញ ។