ឆេះ​ផ្ទះ​​លក់​គ្រឿង​ទេស​​​ ​​សំណាងល្អ​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង

ខេត្តសៀមរាប​ ៖ ទុ​រ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​អ្នកលក់​​គ្រឿង​ទេស​អស់​មួយ​បន្ទប់ ខណៈ​​ស្ត្រី​ជា​​ម្ចាស់ផ្ទះ​កំពុង​ធ្វើ​​ម្ហូប​​នៅ​ខាងក្រោយ​ផ្ទះ ឃើញ​ទាន់​ក៏​ស្រែកហៅ​ប្តី​ និង​បាន​​​អ្នក​ជិត​​ជួយ​ពន្លត់​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ក្នុង​ក្រុង​សៀមរាប ​សំណាងល្អ​មិន​​​រាលដាល​ដល់​ផ្ទះ​ជិតខាង​នោះ​ទេ​​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៧​ ​ធ្នូ ​​ស្ថិត​នៅ​ខាងក្រោយ​ផ្សា​រលើ​ធំ​ថ្មី ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​  ។

​បុរស​​ម្ចាស់ផ្ទះ​ឈ្មោះ សិ​ត្យ ហឿ​ន ​​អាយុ៥៣​ឆ្នាំ​ ​និង​​ប្រពន្ធ​ឈ្មោះ ហួ​ន ហាត អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​​ថា មុន​​ពេល​កើតហេតុ ប្រពន្ធ​របស់​គាត់​បាន​ទៅ​ធ្វើ​ម្ហូប​នៅ​ខាងក្រោយ​ផ្ទះ បាន​មួយសន្ទុះ​ប្រពន្ទ​​ស្រែក​ឆោឡោ​ហៅ​​គាត់​​ឱ្យទៅ​មើល​​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់​ ​​ស្រាប់​តែ​ឃើញ​ភ្លើង​ឆេះ​ហុយ​ផ្សែង​ទ្រលោម​តែ​ម្តង ​ក៏​ស្រែកហៅ​​​អ្នក​ជិតខាង​ឱ្យមក​ជួយ​ពន្លត់ ទើប​ទប់​សភាព​ការ​បាន​ទាន់​ពេលវេលា ។​ មូលហេតុ​​​ គឺ​បណ្តាល​មក​​ពី​ការ​​ទុ​ស្សេ​ខ្សែភ្លើង​ចេញ​ម៉ាស៊ីនត្រជាក់​ ។ ​ទ្រព្យ​សម្បត្តិ​​​ដែល​ខូច​ខាត​ ​មាន ម៉ាស៊ីនត្រជាក់​១ និង​ពួក​​​១ ​ប៉ុណ្ណោះ ​។

​មន្ត្រី​​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ​ ​ភ្លាមៗនោះ​កម្លាំង​ក៏​​​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ ប៉ុន្តែ​​ភ្លើង​បាន​រលត់​បាត់​អស់​ទៅ​ហើយ ​ហើយ​ក៏​គ្មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះថ្នាក់​ក្នុង​ហេតុ​ការណ៍​នេះដែរ ៕​