​តម្លៃ​សំបុត្រ​​យន្តហោះ​​កាន់​តែ​ចុះ​ថោក​ទូទាំង​ពិភពលោក ​ក្នុង​​​ឆ្នាំនេះ

​តម្លៃ​សំបុត្រ​​យន្តហោះ​​កាន់​តែ​ចុះ​ថោក​ទូទាំង​ពិភពលោក ​ក្នុង​​​ឆ្នាំនេះ

​​​តម្លៃ​សំបុត្រ​យន្តហោះ​​​​នៅ​ឆ្នាំ​នេះ​ មាន​តម្លៃ​កាន់​តែ​ថោក ដែល​ធ្វើ​ឲ្យ​​មនុស្ស​​កាន់​តែ​ច្រើន​​ចង់​ធ្វើ​ដំណើរ។​ នេះ​បើ​តាម​របាយការណ៍​ថ្មី​របស់​សមាគម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA) មាន​មូលដ្ឋាន​​នៅ​ប្រទេស​កាណាដា​។

 

​​​ជាមធ្យម​​​តម្លៃ​សំបុត្រ​​ទៅ​មក​​ បាន​ចុះ​​ថោក​ជាង​ ៥% ក្នុង​រយៈពេល៨ខែ​​ដំបូង​ឆ្នាំ​២០១៥ ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៤។ ​ការ​ចុះ​ថោក​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ដំណើរ​កើន​ឡើង ៣%​ ​​ក្នុង​ឆ្នាំ​ផង​ដែរ។

 

​តម្លៃ​សំបុត្រ​​យន្តហោះ​​កាន់​តែ​ចុះ​ថោក​ទូទាំង​ពិភពលោក ​ក្នុង​​​ឆ្នាំនេះ

 

លោក Tony Tyler ដែល​ជា​អគ្គនាយក និង​ជា​នាយក​ប្រតិបត្តិ​​របស់ IATA ​បានថ្លែង​ថា «​តាម​កន្លែង​នានាក្នុង​ពិភពលោក​ ​យើង​​មើល​ឃើញ​​តម្រូវ​ការ​​​​ដំណើរ​កម្សាន្ត​មាន​ការ​កើន​ឡើង​ខ្ពស់​​។ ​ កំណើន​នេះ​បង្ហាញ​ថា​សកម្មភាព​ភេរវកម្ម​​ជុំ​វិញ​ពិភព​លោក ​មិន​បាន​ផ្ដល់​​​ផល​ប៉ះ​ពាល់​ដល់​យើង​ទេ។ ​ចម្លើយ​តប​ដ៏​សំខាន់​បំផុត ​​​សម្រាប់​​ការ​គំរាម​កំហែង​ភេរវកម្ម​​គឺ​ថាយើង​​មិន​ឲ្យ​អំពើ​​របស់​​ក្រុម​​ភេរវករ​ ផ្លាស់​ប្ដូរ​ជីវិត​ពួក​​យើង​ឡើយ»។

 

​អ្នក​ជំនាញ​ម្នាក់​លោក George Osborne បាន​ព្រមាន​ថា​លោក​ចង់​ឃើញ​ជើង​ហោះ​ហើរ​ទាំងឡាយ​​ ​មាន​តម្លៃ​សំបុត្រ​ធ្លាក់​ចុះ​ ឲ្យ​ស្រប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ដែរ។ យ៉ាង​ណា​ក្ដី សមាគម IATA និយាយ​​ថា តម្លៃ​សំបុត្រ​ជា​​មធ្យម​​ មិន​អាច​ធ្លាក់​ចុះ​​បន្ថែម​ទៀត​ទេ ដោយ​សារ​​​កំណើន​​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក៕

 

​តម្លៃ​សំបុត្រ​​យន្តហោះ​​កាន់​តែ​ចុះ​ថោក​ទូទាំង​ពិភពលោក ​ក្នុង​​​ឆ្នាំនេះ

 

ចុចអាន៖ រុស្ស៊ី​ចុះ​កិច្ច​ព្រមព្រៀង​លក់​​យន្តហោះ​ចម្បាំង​ Su-35 ឲ្យ​ចិន​២៤គ្រឿង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ telegraph