របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន


របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន

ទម្លាប់​នៃ​ការ​គេង​​ក៏​ជា​ផ្នែក​មួយ​នៃ​សុខភាព​​ដែរ។ ទម្លាប់​​អាស្រ័យ​លើ​​មនុស្ស​ម្នាក់​ៗ ដែល​របៀប​គេង​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​គេង​លក់​ស្រួល​បាន តែ​​​ទម្លាប់​មួយ​ចំនួន​អាច​បង្ក​ផល​វិបាក។ ខាង​ក្រោម​នេះ ជា​របៀប​គេង​មួយ​ចំនួន ទាំង​ល្អ និង​មិន​ល្អ​​​ ដែល​​ណែ​នាំ​ដោយអ្នក​ជំនាញ។

 

របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន
 

 
១. គេង​​​​​​ផ្ងារ​ខ្លួន
 

ទម្លាប់​គេង​ផ្ងារ​ខ្លួន ​​ក ក្បាល និង​រក្សា​​ខ្នង​ឲ្យ​​​​ត្រង់​​​ពុំ​មាន​បន្ទុក​សំពាធ​អ្វី​លើ​​​ខ្នង​ខ្លាំង ជា​​ឥរិយាបថ​គេង​ល្អ​មួយ​​ដែល​ណែនាំ​​​ដោយ​​វេជ្ជបណ្ឌិត​ជា​ច្រើន។ ទម្រង់​នៃ​​ការ​គេង​បែប​នេះ​បាន​​​​​​​ត្រូវ​បាន​​​​គ្រូ​ពេទ្យ​​​​​​​​បង្ហាញ​ថា​​ វា​ជា​​​ទម្លាប់​គេង​ល្អ​សម្រាប់​​សុខភាព​ឆ្អឹង​ខ្នង​ និង​ក។ ការ​គេង​បែប​នេះ​រៀង​រាល់​យប់​ជួយ​ឲ្យ​ អ្នក​មិន​ឈឺ​ក ឬ​ខ្នង​ពេល​​ក្រោក​ពី​គេង មុខ​ស្រស់​ថ្លា និង​​ស្រស់​ស្រាយ​នា​ពេល​ព្រឹក​ព្រលឹម​ផង​ដែរ។

 

របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន
 
 

២. គេង​ផ្អៀង​សង​ខាង​​​​
 

សម្រាប់​អ្នក​មាន​បញ្ហា​​គេង​ស្រមុក ដង្ហើម​មិន​សូវ​ល្អ ការ​គេង​ផ្អៀង​ទៅ​ខាង​គឺ​ស័ក្ដិសម​សម្រាប់​​​ពួក​គេ។ ប៉ុន្តែ​​​​​​​​ទម្លាប់​​គេង​បែប​នេះ​មិន​​ល្អ​​សម្រាប់​អ្នក​​​​​​​​​​​គេង​រៀង​រាល់​ថ្ងៃ​នោះ​ទេ ជា​ពិសេស​នារី​ៗ​ព្រោះ​ថា​​ឥរិយាបថ​គេង​បែប​នេះ​នឹង​ធ្វើ​ឲ្យ​​ស្បែក​​​មុខ​ផ្នត់​ជ្រួញ រួម​ទាំង​​សុដន់​ឆាប់​ធ្លាក់​យារ​ នោះ​គឺ​ដោយ​សារ​ផ្នែក​ម្ខាង​នៃ​រាង​កាយ​រង​សម្ពាធ​​ពេល​គេង​យូរ។ តែ​ដោយ​ឡែក​សម្រាប់​ស្ត្រី​ផ្ទៃ​ពោះ​ជិត​ឆ្លង​ទន្លេ ​ គ្រូ​ពេទ្យ​ជា​ច្រើន​ណែ​នាំ​ឲ្យ​ទម្លាប់​គេង​បែប​នេះ​ដោយ​ផ្អៀង​ទៅ​ខាង​ឆ្វេង​​ ដើម្បី​ឲ្យ​​ឈាម​ធ្វើ​ចលនា​ទៅ​កាន់​បេះ​ដូង​បាន​ល្អ​ និង​ជួយ​សុខភាព​ម្ដាយ​និង​ទារក​ក្នុង​ផ្ទៃ។

 

របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន
 
 

៣. គេង​ផ្កាប់​មុខ
 

​​គេង​ផ្កាប់​មុខ​ជា​ទម្លាប់​មិន​ល្អ​មួយ​​ដែល​គួរ​ចៀស​វាង ដោយ​ការ​គេង​បែប​នេះ​ ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​ឬ​ស្ទះ​ដង្ហើម រោយ​ក ​ម្យ៉ាង​ទៀត​វា​នឹង​​​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​​​​​ចុក​រោយ​​​​ដែល​ជា​សម្ពាធ​មួយ​​លើ​សាច់​ដុំ​​ផង​ដែរ។
 

របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន
 

 
៤. គេង​​ឱប​ខ្លួន​​

 
ទម្លាប់​គេង​កោង​ខ្លួន​ដូច​បាល់​​គឺ​ជា​ ការ​ឥរិយាបថ​មិន​ល្អ​មួយ។ វា​​បង្ក​បញ្ហា​ជា​ច្រើន​ដល់​​រាង​កាយ ធ្វើ​ឲ្យ​ចុក​ ខ្នង​ និង​ ក។ ការ​គេង​កោង​ខ្លួន​ឬ​រមូល​ខ្លួន​ដូច​បាល់ ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​ផង​ដែរ។ សម្រាប់​​គ្រូ​ពេទ្យ​ចិត្ត​វិទ្យា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ អ្នក​ដែល​មាន​ទម្លាប់​គេង​ឱប​ខ្លួន​បែប​នេះ​ភាគ​ច្រើន​គឺ​​មាន​ភាព​ព្រួយ​បារម្ភ​ និង​មាន​បញ្ហា​ស្ត្រែស​ជា​ប្រចាំ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។
 

របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន
 
 

៥. គេង​ផ្អៀង​ឱប​ខ្នើយ
 

ដើម្បី​សម្រាក​មិន​ឲ្យ​ឈឺ​ខ្នង​ អ្នក​អាច​ជ្រើស​រើស​វិធី​គេង​ដោយ​មាន​ខ្នើយ​ឱប​​​ជំនួយ។ អ្នក​អាច​យក​​ខ្នើយ​ឱប​មក​កល់​ចន្លោះ​ជង្គង់​របស់​អ្នក ដូច​នេះ​វា​ធ្វើ​ឆ្អឹង​​​ខ្នង​មិន​​​ទាញ​​​​ឈឺ​ជា​ពិសេស​ឆ្អឹង​ត្រគាក​។ អ្នក​​អាច​ប្រើ​ខ្នើយ​ឱប​​កល់​​​​ទប់​ខ្លួន​​ជួយ​ឲ្យ​គេង​លក់​បាន​ស្កប់​ស្កល់​​ផង​ដែរ។
 

របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន
 
 

៦. គេង​ដាក់​ដៃ​ឡើង​លើ​​
 

ការ​គេង​​​ផ្ងារ​ដាក់​ដៃ​ឡើង​លើ ជា​ទម្លាប់​ល្អ​មួយ​​ដូច​ការ​គេង​ផ្ងារ​ធម្មតា​ដែរ វា​នឹង​​មិន​ធ្វើ​ឲ្យ​មុខ​មាន​ស្នាម​ផ្នត់​ជ្រួញ​ច្រើន​នោះ​ទេ។ ប្រសិន​បើ​អ្នក​មាន​ទម្លាប់​គេង​ផ្ងារ​ដាក់​ដៃ​ឡើង​លើ គួរ​​ដាក់​កល់​លើ​ខ្នើយ​ ឬ​មាន​អ្វី​ទប់​ ដើម្បី​ជួយ​ឲ្យ​ដំណេក​បាន​ប្រសើរ​ គេង​លក់​ស្កប់​ស្កល់។
 

របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន
 
 

៧. គេង​​ឱប​ដៃ​គូ

 
សម្រាប់​អ្នក​មាន​គូ និង​ចូល​ចិត្ត​គេង​​ឱប​​ដៃ​គូ​របស់​ខ្លួន វា​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​រសាយ​ភាព​ស្រ្តែស​បាន ប៉ុន្តែ​​វា​ជា​បញ្ហា​បណ្ដាល​ឲ្យ​ឈឺ​សាច់​ដុំ​ ចំពោះ​ដៃ​គូ​ទាំង​ពីរ​នាក់ ជា​ពិសេស​ ក ខ្នង​ និង​ សាច់​ដុំ​ដៃ។ យោង​តាម​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា​ការ​គេង​ឱប​គ្នា ជា​ភាព​ស្និទ្ធស្នាល​មួយ តែ​វា​នឹង​បង្ក​ឲ្យ​សាច់​ដុំ​រង​សម្ពាធ​ និង​ឆាប់​ឈឺ​សាច់​ដុំ។ ប្រសិន​បើ​ដៃ​គូ​ម្ខាង​គេង​លើ​ស្មា​លើ​ដៃ​ភាគី​ម្ខាង​ធ្វើ​ឲ្យ​ឈឺ​ខ្នង និង​ ក ចំណែក​ភាគី​ម្ខាង​ទៀត​និង​មាន​បញ្ហា​ឈឺ​សាច់​ដុំ​មិន​ខាន។
 

របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន
 

 
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ៖ ​មិនបាច់​គេង​ដល់ ៨ម៉ោង​ទៀត​ទេ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ postflagger​