រកឃើញ​ថ្មី​ អ្នក​មិន​ប្រើ​ហ្វេស​បុក​​ជីវិត​រីករាយ​ជាង​អ្នក​ប្រើ​ជា​ប្រចាំ​


រកឃើញ​ថ្មី​ អ្នក​មិន​ប្រើ​ហ្វេស​បុក​​ជីវិត​រីករាយ​ជាង​អ្នក​ប្រើ​ជា​ប្រចាំ​

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​បច្ចេកវិទ្យា​មួយ ដែល​អាច​ពង្រីក​នូវ​ដែន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​។​ ទោះ​ជា​យ៉ាង​ណា​វា​មិន​មែន​មិន​មាន​ផល​វិជ្ជមាន​ទាំង​អស់​នោះ​ទេ ដូច​ថ្មីៗ​នេះ​មាន​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​មិន​ប្រើប្រាស់​ហ្វេសប៊ុក​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ​និង​អាច​កាត់​បន្ថយ​ភាព​តាន​តឹង ។​

 

រកឃើញ​ថ្មី​ អ្នក​មិន​ប្រើ​ហ្វេស​បុក​​ជីវិត​រីករាយ​ជាង​អ្នក​ប្រើ​ជា​ប្រចាំ​

 

យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​ Happiness Research Institute ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង Copenhagen ប្រទេស​ដាណឺម៉ាក បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ប្រមាណ ១,០៩៥​នាក់​ដោយ​បែង​ចែក​ពួក​គេ​ជា​ក្រុម​។​ មួយ​ក្រុម​តម្រូវ​ឲ្យ​ប្រើប្រាស់​ហ្វេសប៊ុក​ជា​ធម្មតា​ ហើយ​មួយ​ក្រុម​ទៀត​មិន​បាន​ប្រើ​ហ្វេសប៊ុក​ទេ ជា​លទ្ធផល​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ ៨៨%នៃ​មនុស្ស​ដែល​នៅ​ក្នុង​ក្រុម​មិន​ប្រើ​ហ្វេសប៊ុក​មាន​អារម្មណ៍​រីករាយ ក្នុង​ពេល​ដែល​ក្រុម​នៅ​បន្ត​ប្រើ​ហ្វេសប៊ុក​ជា​ធម្មតា​​ មាន​៨១% មិន​ទទួល​បាន​ភាព​រីករាយ។

 

ការ​សិក្សា​នេះ​បាន​សន្និដ្ឋាន​ថា​អ្នក​ដែល​ចំណាយ​ពេល​ជា​មួយ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​នឹង​មាន​អារម្មណ៍​តាន​តឹង​កម្រិត​ខ្ពស់​ដោយ​ពួក​គេ​បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​តាម​​ដាន​ទៅ​លើ​ការ​ផុស​របស់​អ្នក​ដទៃ​ជា​ជាង​អ្វី​ដែល​ពួក​គេ​មាន​។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ផ្ដើម​មាន​ចិត្ត​ច្រណែន​នឹង​ធ្វើ​ការ​ប្រៀប​ធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ។

 

បន្ត​អាន៖ Facebook ​អនុញ្ញាត​ឲ្យ​​អ្នក​​សារ​ព័ត៌មាន​អាច​​​បន្ត​ផ្ទាល់​​វីដេអូ​លើ​ Facebook បាន

 

ប្រិយមិត្ត​ Sabay យល់​ឃើញ​បែប​ហ្នឹង​ទេ?

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ gizmocrazed