គួរ និង មិនគួរ ធ្វើ​អ្វីខ្លះ​ពេល​ត្រូវ​ពស់​ចឹក ?

​មនុស្ស​ជាច្រើន​តែងតែ​ខ្លាច​សត្វ​ពស់ និង ភ្ញាក់ផ្អើល​ប្រសិនបើ​មាន​នរណាម្នាក់​ត្រូវបាន​ពស់​ចឹក ។ បើទោះជា​វា​កើតមាន​ទៅលើ​នរណាម្នាក់​ក្តី វា​ពិតជា​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​អាយុជីវិត​ពុំខាន ។ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ចំពោះ​ការសង្គ្រោះ​បឋម នៅពេល​អ្នកណាម្នាក់​ត្រូវបាន​ពស់​ចឹក ? ខាងក្រោម​នេះ​ជា​ដំបូន្មាន​ខ្លះៗ​ដែល​អ្នក​គួរ​អនុវត្ត និង មិនគួរ​អនុវត្ត​នៅពេល​មាននរណាម្នាក់​ត្រូវបាន​ពស់​ចឹក ។​

-​រឿង​គួរ​ធ្វើ

ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​ជាបន្ទាន់ ហើយ​អ្នក​ដែល​ត្រូវ​ពស់​ចឹក​ត្រូវ​តាំងស្មារតី​ឲ្យ​ស្ងប់ និង នៅ​ឲ្យ​ស្ងៀម​មិនត្រូវ​រើបម្រះ ឬ ធ្វើ​ចលនា​អ្វី​ទាំងអស់ ព្រោះជាតិ​ពិស​របស់​ពស់​នឹងធ្វើ​ចលនា​លឿន​ទៅ​ពាសពេញ​រាងកាយ និង បេះដូង ជូត​សម្អាត​កន្លែង​របួស តែ​មិន​ត្រូវយក​ទឹក​ទៅ​លាង​សម្អាត​នោះទេ យក​កន្សែង ឬ កំណាត់​ស្អា​តទៅ​ជូត​គ្រប​ត្រង់​កន្លែង​ពស់​ចឹកត្រូវ​ដោះ​គ្រឿងអលង្ការ​ចេញពី​ជន​រងគ្រោះ និង យក​កំណាត់​ទៅ​ចងឱ្យ​ណែន​ដើម្បី​រាំងខ្ទប់​មិន​ឲ្យ​មុខរបួស​រីក និង ហើម ។​

-​រឿង​មិនគួរ​ធ្វើ

​មិនត្រូវ​រុំ​របួស ឬ យក​ទឹកកក​ទៅ​ស្អំ​ឡើយ មិន​ត្រូវយក​វត្ថុ​អ្វី​ទៅ​ឆ្កឹះ​មុខរបួស ដើម្បី​សាកល្បង​យក​ពិស​ចេញ មិនត្រូវ​សាកល្បង​យក​មាត់​ទៅ​បឺត​ពិស​ចេញ​នោះទេ មិនត្រូវ​ឱ្យ​ថ្នាំ​អ្វី​ទៅ​អ្នក​ត្រូវ​ពស់​ចឹក​លេប​ទេ លុះត្រា​តែមាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ មិនត្រូវ​លើក​បរិវេណ​ដែល​ពស់​ចឹក​ឲ្យ​ខ្ពស់ជាង​កម្ពស់​បេះដូង​របស់​អ្នកជំងឺ​ឡើយ មិនត្រូវ​ឲ្យ​ជនរងគ្រោះ​ផឹក​កាហ្វេ និង ស្រា ព្រោះ​វារឹតតែ​ជួយ​ជំរុញ​ជាតិ​ពិស​ឱ្យជ្រាបចូល​ក្នុង​រាងកាយ​កាន់តែ​ឆាប់ ៕​សុផល​