កាក​សំណល់​បារី​ដែល​ខូចគុណភាពជិត​៦​តោន​មិន​ទាន់​ត្រូវ​បាន​កម្ទេចចោល​ទេ​

ខេត្ត​កំពង់​ស្ពឺ ៖ ​បន្ទា​ប់​ពី​មានការ​ភ្ញាក់ផ្អើល​អំពី​ការ​ប្រទះ​ឃើញ​កាក​សំណល់​បារី​ដែល​ខូចគុណភាព​នៅ​ក្នុង​ដី​ឡូ​ត៍មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ប្រមាណ​ជិត​៦​តោន​នោះ ​ពេល​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ជំនាញ​ក៏​ដូច​ជា​ខាង​បរិស្ថាន​យក​ទៅ​កំទេច​ចោល​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៧ ធ្នូ នេះ។

សូម​រំលឹក​ថា​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទា​ប់​ពី​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​បាន​តាម​មក​ចាប់​បាន​មនុស្ស​២​នាក់​ដែល​គេ​ដឹង​ថា​ ជា​អ្នក​ដឹក​កាក​សំណល់​នេះ​មក​ចាក់ចោល​នៅ​ភូមិ​ជៃ​តា​កួ​ ឃុំ​រកា​កោះ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ចំនួន​៦២​កេស ​ដែល​មួយ​កេស​ត្រូវ​បានដឹង​ថា​ មាន​ទំងន់​៩០​គីឡូក្រាម​។​

មនុស្ស​២​នាក់​ដែល​ឃាត់ខ្លួន​នោះ​ត្រូវ​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ​៕​