តោះទស្សនា​ ពីវីដេអូផាត់មុខ និងធ្វើសក់ តាមរបៀបបែកស្លុយ ពីកញ្ញា នីណា​បន្តិចមើល ថាយ៉ាងណាដែរ? (មានវីដេអូ)

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ មានយុវវ័យភាគច្រើនតែងនិយម និយាយពាក្យថា ដែលពួកគេ តែងនិយាយពាក្យនេះ ជាមួយនឹងមិត្តភក្តិ បែបលេងសើចដាក់គ្នា ឌឺដងគ្នាជាដើម ព្រោះគេគិតថា ពាក្យបែកស្លុយនោះ គឺសំដៅទៅលើ មនុស្សចូលចិត្តតែង ខ្លួនខុសពីគេ និងពិបាកមើលជាដើម នេះបើតាមគំនិតផ្សេងៗគ្នា​ របស់មនុស្សម្នាក់ៗ។ ហើយជាពិសេស ទៀតនោះ ក៏មានអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុកមួយចំនួន ក៏បានបង្ហោះវីដេអូ នៃការផាត់មុខ របៀបបែកស្លុយនោះទៀតផង។

ដោយសារតែ​ឃើញថា វីដេអូនៃការផាត់មុខ​របៀបបែកស្លុយ កំពុងតែទទួលបាន ការពេញនិយម  លោក ម៉ា​ ចាន់ណារ៉ា ក៏បានបង្កើតជាវីដេអូផាត់មុខ បែបបែកស្លុយផងដែរ ដែលមានរយៈពេលត្រឹម៣នាទី។

ចំពោះលោក ម៉ា ចាន់ណារ៉ា ជាអ្នកគ្រប់គ្រងហាង RooSter Kool  បាននិយាយថា "សព្វថ្ងៃនេះ មានយុវវ័យមួយចំនួន​ចូលចិត្ត តែងខ្លួន ជាលក្ខណៈបែកស្លុយ ដូចជាស្លៀកឈុត សម្លៀកធំៗ រឺក៏អាចនិយាយឲ្យងាយស្តាប់ គឺសម្លៀកបំពាក់របស់ពួកគេ ពិតជាប្លែកខុសពីគេ។ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏ចេះស្ទាយផាត់មុខរបស់ពួកគេ តាមបែបប្លែកៗ ផងដែរដូចជា គូសចិញ្ចើមក្រាស់ ផាត់ម្សៅក្រាស់ៗ ស និងលាបក្រែមបបូរមាត់ក្រហម ឆ្អិនឆ្អៅជាដើម។  ដូច្នេះខ្ញុំក៏បានបង្កើតជាវីដេអូកំសាន្តមួយ ដែលបង្ហាញពី ការផាត់មុខរបៀបបែកស្លុយ"

បើនិយាយពីការតុបតែងមុខបែកស្លុយ លោក ម៉ា ចាន់ណារ៉ា​បានប្រាប់ថា ក្នុងវីដេអូនោះ កញ្ញា នីណា ដែលជាបេក្ខភាព Cambodia Next top Model បានបង្ហាញ  ពីវិធី២បែបក្នុងកា រផាត់មុខនោះ គឺផាត់មុខទី១  បែបក្រែមបបូរមាត់ក្រាស់ៗ និង ការផាត់មុខទី២ បែបមុខស្លេកៗ។ ជាពិសេស ការតុបតែងឲ្យចំបែកស្លុយ ក៏ត្រូវផ្តោតសំខាន់លើសក់ផងដែរ ដូចជា សក់សំពីងសំពោងជាដើម។

ក្នុងនោះដែរ អ្នកគ្រប់គ្រង ហាង​RooSter Koolរូបនោះ បានឲ្យដឹងបន្ថែមថា "មូលហេតុ ដែលខ្ញុំ បានតាក់តែង ជាវីដេអូផាត់មុខ បែបស្លុយនេះឡើង មិនមែនខ្ញុំចង់បង្អាប់​មើលងាយ ដល់ក្មេងៗជំនាន់ក្រោយ ដែលផាត់មុខបែបនេះនោះទេ គឺខ្ញុំគ្រាន់ចង់បង្ហាញឲ្យគ្រប់គ្នាបានដឹងថា ការតុបតែងបែបនេះ យើងអាចកែច្នៃទៅជា បែបFashionមួយទៀតតែប៉ុណ្ណោះ ដែលមើលទៅមានលក្ខណៈបែកស្លុយពិតមែន តែឡូយ នេះបើតាមគំនិតខ្ញុំ"។ 

ជាចុងក្រោយ លោក ម៉ា ចាន់ណារ៉ា ក៏បាននិយាយថា "​មនុស្សម្នាក់ៗ អាចមានសិទ្ធក្នុងការ តុបតែងខ្លួន ទោះគេតែងយ៉ាងណា ក៏ស្ទាយផ្ទាល់ខ្លួនរបស់គេ យើងមិនអាចហាមឃាត់ ឲ្យគេ ត្រូវរៀបចំខ្លួនបែបនេះ បែបនោះ តាមយើងបានដែរ ប៉ុន្តែយើងអាចពន្យល់ ប្រាប់គេបានខ្លះៗបានថា  គួរតែចេះរៀបចំខ្លួន ​កុំឲ្យហួសហេតុ និងខ្លាំងក្លាពេកទៅបានហើយ សំខាន់អាចចូលចំនោមគេចុះ"

តោះចង់ដឹងថា វិធីផាត់មុខ បែកស្លុយបែបណាដែរ តោះទស្សនាទាំងអស់គ្នា៖

តោះទស្សនា​ ពីវីដេអូផាត់មុខ និងធ្វើសក់  តាមរបៀបបែកស្លុយ ពីកញ្ញា នីណា​បន្តិចមើល ថាយ៉ាងណាដែរ? (មានវីដេអូ)
តោះទស្សនា​ ពីវីដេអូផាត់មុខ និងធ្វើសក់  តាមរបៀបបែកស្លុយ ពីកញ្ញា នីណា​បន្តិចមើល ថាយ៉ាងណាដែរ? (មានវីដេអូ)
តោះទស្សនា​ ពីវីដេអូផាត់មុខ និងធ្វើសក់  តាមរបៀបបែកស្លុយ ពីកញ្ញា នីណា​បន្តិចមើល ថាយ៉ាងណាដែរ? (មានវីដេអូ)

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត