AC Milan បន្ត​ស្មើ ទោះ​ជួប​ក្រុម​ជិត​បាត​តារាង

ក្លិប AC Milan ជួប​ការខកចិត្ត ក្រោយ​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ជិត​បាត​រាង Carpi ទោះបី អ្នកចាំទី​វ័យក្មេង Gianluigi Donnarumma លេង​បាន​យ៉ាង​ល្អ ដោយ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី ក្នុង ៧ប្រកួត ប្រចាំ​លី​ក​បាល់ទាត់​អ៊ីតាលី Serie A នេះ។

AC-Milan

អ្នកចាំទី​វ័យ ១៦ ឆ្នាំ​រូបនេះ បាន​សង្គ្រោះ​បាល់​មួយ​គ្រាប់​ពី​ខ្សែប្រយុទ្ធ Lorenzo Lollo របស់​ក្រុម Carpi ដោយ​ហក់​ទៅប្រើ​ដៃ​តែមួយ​ចំហៀង​ប៉ុណ្ណោះ។

ក្លិប Carpi ដែល​ទើប​ឡើងមក​លេង​លី​កំពូល​នេះ គឺជា​ក្រុម​មានកំណត់​ត្រា អន់​បំផុត​ក្នុង​តំបន់​ការពារ សម្រាប់ Serie A នេះ ប៉ុន្តែ AC Milan នៅតែ​មិនអាច​រក​គ្រាប់​បាល់​បាន។

បច្ចុប្បន្ន AC Milan ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ៨ ក្នុង​តារាង ចាញ់​ក្លិប​កំពូល​តារាង Inter Milan ៩ពិន្ទុ ខណៈ Carpi ទើបតែ​មាន ១០ពិន្ទុ បន្ត​នៅ​លេខ ១៩ និង​ប្រឈម​នឹង​ការ​កាត់ចោល៕