បុរសម្នាក់ ព្យាយាមទម្លុះទ្វារបន្ទប់កាប៊ីនយន្តហោះ និងគម្រាមធ្វើឲ្យយន្តហោះធ្លាក់ ដើម្បីទៅជួបព្រះ

ស៊ែប៖ បុរសម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីព្យាយាមទំលុុះទ្វារ ចូលទៅក្នុងកាប៊ីនអ្នកបើកយន្តហោះ ហើយគម្រាមធ្វើឲ្យយន្តហោះធ្លាក់ទៀតផង ហើយគេបានព្រលយពាក្យថា រូបគេចង់ទៅជួបព្រះអាឡោះ។

ហេតុការណ៏នេះបានកើតឡើង នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០១៥ នៅលើជើងយន្តហោះ Lufthana ដែលធ្វើការហោះហើរចេញពីទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ទៅកាន់ទីក្រុង Belgrade របស់ប្រទេសស៊ែប។ បើយោងតាមអ្នកធ្វើដំណើរនៅលើជើងយន្តហោះបានឲ្យដឹងថា បុរសដែលព្យាយាមទំលុះចូលទៅកាន់កាប៊ីន របស់អ្នកបើកបរ ជាជនជាតិហ៊្សកដានី និងមានកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក។ ពួកគេបានបន្តទៀតថា នៅពេលយន្តហោះធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្រាប់តែបុរសនោះងើបឡើង ហើយព្យាយាមទៅបុកទំលុះទ្វារ ទាមទារចូលទៅក្នុងបន្ទប់កាប៊ីនយន្តហោះ ហើយគម្រាមថាបើមិនបើកទ្វារឲ្យគេចូលទេ គេនឹងធ្វើឲ្យយន្តហោះធ្លាក់ភ្លាម។ក្រោយពីលឺដូចនោះ សមាជិកក្រុមបាល់គប់ជម្រើសជាតិស៊ែប ដែលធ្វើដំណើរក្នុងយន្តហោះជាមួយ បាននាំគ្នាព្រួតចាប់ខ្លួនបុរសម្នាក់នោះតែម្តង។ ចំណែកឯមិត្តភក្តិរបស់បុរសបង្កហេតុ បានឲ្យដឹងថា គេមានជម្ងឺផ្លូវចិត្ត ដែលជាហេតុធ្វើឲ្យគេប្រព្រឹត្តបែបនេះ។

អ្នកនាំពាក្យរបស់ជើងហោះហើរ Lufthana បានឲ្យដឹងថា យន្តហោះបានចុះចតដោយសុវត្ថិភាពនៅក្នុងទីក្រុង Belgrade ហើយបុរសជនជាតិហ្ស៊កដានីនោះ ត្រូវបានគេចាប់ប្រគល់ខ្លួនឲ្យប៉ូលិសផងដែរ។ ខណៈពេលនេះជនបង្កហេតុ ត្រូវបានឃុំខ្លួន និងសួរចម្លើយដោយប៉ូលិសរបស់ប្រទេសស៊ែប៕

បុរសម្នាក់ ព្យាយាមទម្លុះទ្វារបន្ទប់កាប៊ីនយន្តហោះ និងគម្រាមធ្វើឲ្យយន្តហោះធ្លាក់ ដើម្បីទៅជួបព្រះបុរសម្នាក់ ព្យាយាមទម្លុះទ្វារបន្ទប់កាប៊ីនយន្តហោះ និងគម្រាមធ្វើឲ្យយន្តហោះធ្លាក់ ដើម្បីទៅជួបព្រះ

សមាជិករបស់ក្រុមបាល់គប់ជម្រើសជាតិស៊ែបដែលបានព្រួតគ្នាចាប់បុរសរូបនោះ

ប្រភព៖

ដោយ៖ រិទ្ទីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត