​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៥

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៥

​កូន​របស់​អ្នក នៅក្នុង​សប្តាហ៍​នេះ គឺ​មាន​ប្រវែង​ប្រហែលជា ១១ សង់ទីម៉ែត្រ ហើយ​មាន​ទំហំ​ប៉ុន​ផ្លែ​ប៉ោម (៧០ ក្រាម​)​។ កូនតូច​របស់​អ្នក ប្រហែល​ជា​កំពុង​រវល់​នឹង​លេង នៅក្នុង​ទឹកភ្លោះ​របស់​អ្នក​ហើយ​។ ជើង​របស់​គេ​កំពុងតែ​លូតលាស់ វែង​ជាង​ដៃ ហើយ​គេ​ក៏​អាច​ធ្វើ​ចលនា​សន្លាក់ និង​ម្រាមដៃ​ម្រាមជើង​របស់គេ​ផងដែរ​។​

​ទោះបីជា​ត្របកភ្នែក​នៅ​បិទ​ជិត ប៉ុន្តែ គេ​អាច​មាន​អារម្មណ៍​ដឹងថា​មាន​ពន្លឺ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ចុច​បញ្ចាំង​ពឹ​ល នៅលើ​ពោះ​របស់​អ្នក គេ​ប្រហែលជា​ងាក​មុខ​ចេញ​ហើយ​។

​អ្វី​ដែល​កាន់តែ​ពិសេស​ថែមទៀត​នោះ​គឺ ប្រសិនបើ​អ្នក ទៅ​ឆ្លុះ​អេកូ​មើល​ក្នុង​អាទិត្យ​នេះ អ្នក​នឹង​អាច​ដឹងថា គេ​ជា​ប្រុស ឬ​ស្រី​ហើយ​។ យ៉ាងណាមិញ បើ​មើល​មិនទាន់​ដឹង​ទេ សូម​កុំ​អន់ចិត្ត ចាំ​អាទិត្យ​ក្រោយ​ទៀត​ទៅ​។​

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្នក​
​អ្នក​ប្រហែលជា​ឡើង​ទម្ងន់ បាន​ពីរ​គីឡូ​ជាង (​តិច ឬ​ច្រើន​ជាង​នេះ ក៏​ល្អ​ដែរ​) ហើយ​អ្នក​ក៏​ប្រហែលជា​បាត់ អារៈ​ចាញ់កូ​នហើយ​។​

​យ៉ាងណាមិញ អ្នក​នៅ​តែ​អាច មាន​បញ្ហា​ផ្សេងៗ​ទៀត​ដដែល ដូចជា ការ​រលាក​ច្រមុះ ឬ​អា​លែ​ក​ស៊ី​។ ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន ក៏​អាច​ជួប​បញ្ហា​ហូរ​ឈាម​ច្រមុះ ដែល​បណ្តាល​មកពី ការ​ហូរឈាម និង​ការរីក​សរសៃឈាម​ក្នុង​ច្រមុះ​។​

​គូ​ស្វាមីភរិយា​ជាច្រើន តែង​មាន​ការព្រួយបារម្ភ អំពី​សុខភាព​របស់​កូន និង​ម្តាយ ហើយ​ខិតខំ​រក​វិធី​នានា ដើម្បី​ដោះស្រាយ​។ ប៉ុន្តែ កុំ​មាន​ការភ្ញាក់ផ្អើល​អី ប្រសិនបើ​អ្នក និង​ស្វាមី​មាន​បញ្ហា ឬ​ក្តីបារម្ភ​តិចតួច នៅក្នុង​សប្តាហ៍​នេះ​។ ចូរ​ស្វែងរក​ពេលវេលា​ខ្លះៗ ដើម្បី​នៅ​ជាមួយគ្នា ដូចជា ការ​ដើរលេង​ផ្សារ ទិញ​របស់​របរ​ខ្លះ ទុក​សម្រាប់​កូន ឬ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ក៏បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។