Kim Kardashianសម្រាល​កូន​ទី​២​​ក្នុង​បន្ទប់​៤០០០​ដុល្លារ​ក្នុង​១​យប់

Kim Kardashianសម្រាល​កូន​ទី​២​​ក្នុង​បន្ទប់​៤០០០​ដុល្លារ​ក្នុង​១​យប់

តារា​ម៉ូដែលអាមេរិក Kim Kardashian ដែល​ជា​ភរិយា​របស់​តារា​រ៉េប Kanye West ទើប​សម្រាល​បាន​កូន​ទី​២​ដែល​ជា​កូន​ប្រុស​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​សៅរ៍ ​សប្ដាហ៍​មុន។

 

​ Kanye West បាន​នាំ​ភរិយា​ Kim ទៅ​សម្រាល​នៅ​​មន្ទីរពេទ្យ​ទំនើប​មួយ​ដែល​មាន​ឈ្មោះ​ថា Cedars-Sinai Medical Center ស្ថិត​ក្នុង​ទីក្រុង​ Los Angeles ដោយ​ពួក​គេ​ជ្រើសរើស​បន្ទប់​តម្លៃ​៤០០០​ដុល្លារ​សម្រាប់​១​យប់។ ក្នុង​តម្លៃ​នេះ​តារា​ទាំង​ពីរ​អាច​ទទួល​បាន​ភាព​ងាយស្រួល​ជា​ច្រើន​ដូច​ជា អ្នក​មើល​ថែ​ក្មេង​​និង​រៀបចំ​សម្ភារៈ​ផ្ទាល់ខ្លួន​និង​សេវា​ផ្ដល់​ចំណីអាហារ។ ​​​

 

Kim Kardashianសម្រាល​កូន​ទី​២​​ក្នុង​បន្ទប់​៤០០០​ដុល្លារ​ក្នុង​១​យប់

 

​មន្ទីរពេទ្យ​មួយ​នេះ​មាន​​បន្ទប់​សម្រាប់​សម្រាល​បុត្រ​​ចាប់​ពី​២៨០០​ទៅ​៤០០០​ដុល្លារ​។ នេះ​តាម​ការ​បង្ហាញ​របស់​គេហទំព័រ People ។ ដំណឹង​នៃ​ការ​សម្រាល​បុត្រ​របស់ Kim Kardashian ក៏​បាន​ប្រកាស​លើ​គេហទំព័រ kimkardashianwest.com ដែរ កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​អ្នក​តំណាង​បាន​សរសេរ​ថា​៖”Kim Kardashian West និង​ស្វាមី​​​ទើប​តែ​ទទួល​បាន​កូន​ប្រុស​​កាល​ពី​ព្រឹក​មិញ”។

 

សាច់ញាតិ​របស់ Kimដូច​ជា Khloe Kardashianនិង Kourtney Kardashian ក៏​បាន​ផ្ញើ​សារ​ជូនពរ​និង​ទៅ​សួរ​សុខទុក្ខ​ផង​ដែរ។ ​​Kim Kardashianនិង Kanye West មាន​កូន​ស្រី​ច្បង​ឈ្មោះ North West អាយុ​២​ឆ្នាំ​ ប៉ុន្តែ​សម្រាប់​កូនទីពីរ ​ពួកគេមិនទាន់បង្ហាញ​មុខ​និង​ឈ្មោះ​នៅឡើយ​ទេ៕

 

Kim Kardashianសម្រាល​កូន​ទី​២​​ក្នុង​បន្ទប់​៤០០០​ដុល្លារ​ក្នុង​១​យប់

 

ចុចអាន៖Kim Kardashian គ្រោង​ទៅ​វះកាត់​កែ​សម្ផស្ស​ពេញ​មួយតួ​​ខ្លួន ក្រោយ​សម្រាល​កូន​រួច​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail