មេដឹកនាំ​រដ្ឋប្រហារ​បួ​គី​ណា​ហ្វា​សូ​ជាប់ចោទ​សម្លាប់​ប្រធានាធិបតី​កាលពី​ឆ្នាំ​១៩៨៧

​អាជ្ញាធរ​បួ​គី​ណា​ហ្វា​សូ​បាន​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ៍ Gilbert Diendere ពីបទ​ឃាតកម្ម​លើ​ប្រធានាធិបតី Thomas Sankara កាលពី​ឆ្នាំ​១៩៨៧ ។ លោក Gilbert Diendere ដែល​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មួយ​ចម្អិន​កំពឹស​កាលពី​ខែកញ្ញា​នោះ​កំពុង​ត្រូវបាន​ឃុំខ្លួន​និង​រង់ចាំ​ការកាត់ទោស​។​នេះ​បើ​យោង​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​មេដឹកនាំ​រដ្ឋប្រហារ​រ​យៈ​ពេល​ខ្លី​កាលពី​ខែកញ្ញា​លោក​ឧ​ត្ត​ម​សេនីយ៍ Gilbert Diendere ត្រូវបាន​ចោទប្រកាន់ថា​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Thomas Sankara កាលពី​ឆ្នាំ​១៩៨៧ ។

​លោក Diendere ត្រូវបាន​ចោទប្រកាន់​តាំងពី​ខែវិច្ឆិកា​មក​ម៉េះ្ល ដោយសារ​លោក​ជាប់ទាក់ទង​ដោយផ្ទាល់​លើ​ករណី​ឃាតកម្ម​នេះ​។ ចំណែកឯ​មេធាវី​របស់លោក Diendere ក៏បាន​បញ្ជាក់​ពី​ការចោទប្រកាន់​នេះដែរ ហើយ​គេ​បានរៀបចំ​ការពារ​ខ្លួន​តាមច្បាប់​រួចហើយ​។ យ៉ាងណាក៏ដោយ ការចោទប្រកាន់​នេះ​មិនទាន់​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ​។​

​លើសពីនេះទៅទៀត មន្ត្រី​យោធា​១០​នាក់​ផ្សេងទៀត​ក៏​ត្រូវបាន​ចោទប្រកាន់​លើ​ករណី​ដូចគ្នា​ផងដែរ​។ ភាគច្រើន​នៃ​មន្ត្រី​ទាំងនោះ​គឺជា​ក្រុមមន្ត្រី​យោធា​របស់​កង​អង្គរក្ស​អតីត​ប្រធានាធិបតី​លោក Blaise Compaore ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​កាលពី​ខែតុលា ឆ្នាំ​២០១៤ ។​

​ការចោទប្រកាន់​នេះ​បានធ្វើ​ឡើង​ដោយ​រដ្ឋាភិបាលបណ្ដោះអាសន្ន​របស់​បួ​គី​ណា​ហ្វា​សូ ដែល​បាន​សន្យា​តាមរក​ជនដៃដល់​ក្នុងករណី​ឃាតកម្ម​លើ​លោក Thomas Sankara​។ ករណី​ឃាត​កម្មនេះ​បានក្លាយ​ជា​រឿង​ដ៏​រំជើបរំជួល​បំផុត​នៅ​ទ្វីបអាហ្វ្រិក​។ ក្រោយ​ការស្លាប់​របស់លោក Sankara រួចមក លោក Blaise Compaore ក៏បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​១៩៨៧ ដដែល​នោះ​រហូតដល់​ឆ្នាំ​២០១៤ ដែល​លោក​ត្រូវបាន​បណ្ដេញ​ពី​តំណែង​ប្រធានាធិបតី​ព្រោះ​ចង់​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បន្ត​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជាថ្មី​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​