​វិធីសាស្ត្រ​ទាំង ៧ ដើម្បី​ថែរក្សា “​សន្លាក់​” របស់​អ្នក

​វិធីសាស្ត្រ​ទាំង ៧ ដើម្បី​ថែរក្សា “​សន្លាក់​” របស់​អ្នក

​រាងកាយ​របស់​មនុស្ស​យើង ត្រូវបាន​បង្កើតឡើង​ដោយ ២០៦ ឆ្អឹង​។ ចំនួន​នេះ គឺ​ច្រើន​ជាង​ពេល​ទារក ទើប​នឹង​កើត​ឆ្ងាយ​ណាស់​។ នៅ​កន្លែង​មួយចំនួន មាន​ឆ្អឹង​ពីរ ឬ​ច្រើន​ជាង​នេះ​ជួបគ្នា ដែល​គេ​ហៅថា សន្លាក់​។

សន្លាក់ គឺជា​កន្លែង​ដែល​ធ្វើឲ្យ​យើង អាច​ធ្វើ​ចលនា បត់បែន រំកិល និង​វិល​ជុំវិញ​ខ្លួន​ឯង​។ យ៉ាងណាមិញ នៅ​កន្លែង​ឆ្អឹង​ជួបគ្នា​នេះ ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់ និង​មើលថែ​ពិសេស ជាង​ឆ្អឹង​ធម្មតា ដើម្បី​ឲ្យ​អ្នក នៅតែ​អាច​ធ្វើ​ចលនា​បាន​។​

​នៅពេល​អ្នករត់ លោត ឬ​ធ្វើ​ចលនា​ផ្សេងៗ សន្លាក់​ទាំងនេះ ក៏​ចូលរួម​ជាមួយ​អ្នក​ផងដែរ​។ វា​ត្រូវ​នៅ​ជាមួយ​អ្នក​រហូត ដូច្នេះ អ្នក​ត្រូវ​ចេះ​ថែរក្សា និង​យកចិត្តទុកដាក់ ចំពោះ​សន្លាក់​របស់​អ្នក​។​

​ចៀសវាង​ការ​អង្គុយ​យូរពេក​
​ការ​អង្គុយ​ធ្វើការ​យូរ ធ្វើឲ្យ​សន្លា​ក់​របស់​អ្នក​គាំង ដូច្នេះ ត្រូវ​ឧស្សាហ៍​ងើបឈរ ឬ​ធ្វើ​ចលនា​ផ្សេងៗ​។​

​អង្គុយ​ក្នុង​ទីតាំង​ល្អ​
​ឥរិយាបទ​ក្នុងការ​ឈរ ឬ​អង្គុយ សុទ្ធតែ​ជះ​ឥទ្ធិពល​អាក្រក់ ចំពោះ​សុខភាព​សន្លាក់​របស់​អ្នក ដូច្នេះ អ្នក​ត្រូវ​រក្សា​ដងខ្លួន​ឲ្យ​ត្រង់ ពេល​អង្គុយ​ធ្វើការ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​។​

​កុំ​ដាក់​ទម្ងន់​បន្ថែម លើ​រាងកាយ​របស់​អ្នក​
​សម្ពាធ និង​ទម្ងន់ សុទ្ធតែ​ជា​សត្រូវ នឹង​សន្លាក់​របស់​អ្នក​។ ដូច្នេះ សូម​ថែរក្សា​រាងកាយ​របស់​អ្នក កុំ​ឲ្យ​ឡើង​ទម្ងន់​។ កុំ​ដាក់​សម្ពាធ កុំ​លើ​ក​របស់​ធ្ងន់​។​

​សម្រាក ពេល​ត្រូវ​សម្រាក​
​អ្នក​ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍​ផ្លូវចិត្ត និង​រាងកាយ​របស់​អ្នក ពីព្រោះ​វា​អាច​នឹង​មាន​ផល​ល្អ ចំពោះ​សុខភាព​សន្លាក់​របស់​អ្នក​។​

​ញ៉ាំ​អាហារ​ផ្តល់​នូវ​សុខភាព​

​ជារឿយៗ សន្លាក់ និង​ឆ្អឹង​ដ៏ទៃទៀត នឹង​ពុកផុយ ដោយសារតែ​ខ្វះ​សារធាតុចិញ្ចឹម ដូច្នេះ របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ពិត​ជា​ចាំបាច់​ខ្លាំងណាស់ សម្រាប់​សន្លាក់​របស់​អ្នក​។​

​ហាត់ប្រាណ​
​គ្រូពេទ្យ​ជំនាញ​ឆ្អឹង​ជាច្រើន បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺឆ្អឹង និង​សន្លាក់​ទាំងអស់ ត្រូវ​ធ្វើការ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។