បុរសជប៉ុន ម្នាក់ត្រូវប៉ូលិស ចាប់ខ្លួនដោយសារតែ យកភ្លើងហ្វា បាញ់លើយន្តហោះ ចម្បាំងអាមេរិក

អូគីណាវ៉ា៖ អ្នកជំនួញមួយរូបវ័យ ៥៦ឆ្នាំ ត្រូវបានចាប់ខ្លួន នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០១៥ នេះ ដោយសារតែ រូបលោក បានប្រើប្រាស់ភ្លើងពិល ស្រដៀងហ្នឹងហ្វា បញ្ចាំងទៅលើ យន្តហោះចម្បាំង របស់អាមេរិក ដែលកំពុង ហោះហើរ នៅក្បែរព្រលានយន្តហោះរបស់ មូលដ្ឋានទ័ពអាកាស អាមេរិកនៅរដ្ឋ អូគីណាវ៉ា កាលពីខែកក្កដា កន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយ បន្តទៀតថា អ្នកជំនួញក្នុងតំបន់ឈ្មោះ Katsuro Hiraoka គឺជាប្រធាន ក្រុមហ៊ុន ផលិតវីដេអូ មួយ ដែលត្រូវបានគេចោទប្រកាន់ថា បានបាញ់ ហ្វា ពណ៌ខៀវចំនួនបីដង ទៅលើ ឧទ្ធម្ភាគចក្រយោធា មួយគ្រឿង របស់អាមេរិក ដែកដឹក នាយទាហាន នៅក្បែរ មូលដ្ឋានទ័ពអាកាស ហ៊្វូតេម៉ា អំឡុងពេលម៉ោង ៩ យប់ថ្ងៃទី០១ ខែកក្កដា កន្លងទៅនេះ។

តាមការអះអាងរបស់ប៉ូលិស លោក កាត់ស៊ូរ៉ូ បានសារភាពចំពោះកំហុសរបស់ខ្លួន ហើយ។ គួរបញ្ជាក់ថា កងទ័ព អាកាសអាមេរិក បានរាយការណ៍អំពីព័ត៌មាននេះ មកកាន់អាជ្ញាធរជប៉ុន ឲ្យជួយវែកមុខ រកជនដែលបានបាញ់ហ្វា មកលើយន្តហោះរបស់ខ្លួន ជាច្រើនដង កាលពីខែ កក្កដា ឆ្នាំ ២០១៤ និង ខែកក្កដា ឆ្នាំនេះ។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេត លើរឿងនេះ នៅតែបន្តពីសំណាក់អាជ្ញាធរប៉ូលិសជប៉ុន។

ចំពោះកងទ័ពអាមេរិកក្នុងតំបន់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើបញ្ហាសុវត្ថិភាព ស្របពេលដែល មានបាតុភាពមួយចំនួន កើតឡើង ជាពិសេសការបាញ់ហ្វា ដាក់យន្តហោះ ខ្លួននោះ។ កងទ័ពអាមេរិក សម្តែង ការបារម្ភខ្លាចក្រែងលោ ការបាញ់ហ្វា មានគោលដៅ ផ្សេង ដូចជាការវាយប្រហារឲ្យចំទីតាំង ក៏អាចថាបាន ព្រោះមូលដ្ឋានទ័ពនោះ ក៏ជាកន្លែង ដែលយន្តហោះ 24 MV-22 Ospreys កំពុងចល័តផងដែរ៕

បុរសជប៉ុន ម្នាក់ត្រូវប៉ូលិស ចាប់ខ្លួនដោយសារតែ យកភ្លើងហ្វា បាញ់លើយន្តហោះ ចម្បាំងអាមេរិក