ក្រុមហ៊ុន ANUSSA Event Planner Co.,Ltd រៀបចំប្រឡងចំរៀង Original ចូលរួមលើក ស្ទួយសិល្បៈខ្មែរ

ភ្នំពេញៈ ដោយសារតែ សង្កេតឃើញថា សំឡេងនៃការរិះគន់ ទៅលើការកូពីចម្រៀង បរទេសមកច្រៀងនោះ  ក្រុមហ៊ុន ANUSSA Event Planner Co.,Ltd បានរៀបចំកម្មវិធី ប្រឡងចំរៀង Original មួយដែលមានឈ្មោះថា The MIC Cambodia ដើម្បីចូលរួមលើក ស្ទួយសមត្ថភាព យុវវ័យជំនាន់ក្រោយ នាពេលបច្ចុប្បន្នដែលមាន សមត្ថភាព ទាក់ទងទៅ និងការតែងនិពន្ធបទចម្រៀង និងបទភ្លេងបែបជារបស់ខ្លួនឯង មិនចម្លងពីគេនោះ។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមហ៊ុន ANUSSA Event Planner Co.,Ltd បានរៀបចំ សន្និសីទសារព័ត៌មានមួយ ស្តីពី «ដង្ហើមថ្មីនៃវិស័យចម្រៀង Original របស់ខ្មែរ The MIC Cambodia » នៅសណ្ឋាគារ Sunway Hotel ដែល ការប្រគំតន្ត្រីនេះ គឺមានទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំ២០១៥ ដែលធ្វើឡើងដើម្បីចម្រាញ់ យកបេក្ខជនដែលមាន សមត្ថភាពពិត ក្នុងការតែងនិពន្ធ បទចម្រៀង និងភ្លេងថ្មី មិនចម្លងពីបរទេស ដោយកម្មវិធីនេះមានការ ចូលរួម សហការ ឧបត្ថម្ភពី «ម្ចាស់ភ្លេង Mjam »និងមានការចូលរួមពី តារាចម្រៀងប្រុសស្រីល្បីឈ្មោះ និងជាម្ចាស់បទ ចម្រៀង Original ជាច្រើនទៀតផងដែរ ។

បើតាមលោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ANUSSA Event Planner Co.,Ltd បានប្រាប់ នៅក្នុងសន្និសីទ ខាងលើនេះ ដោយបញ្ជាក់ពីមូលហេតុ រៀបចំការប្រឡងខាងលើនេះថា  ការបង្កើតឲ្យមានការប្រឡង ក្នុងកម្មវិធី ខាងលើនេះ គឺដើម្បីផ្តល់ឱកាស និងចូលរួមលើកស្ទួយយុវជនខ្មែរ ដែលមានទេពកោសល្យ និងក្តីស្រមៃខ្ពស់ អាច ចាប់ផ្តើមកសាងនូវភាពល្បីល្បាញ និងស្នាដៃរបស់ពួកឲ្យទៅមុខ និងមានការគាំទ្រ ហើយអ្វីដែលសំខាន់លោក មានភាពជឿជាក់ថាក្មេងៗ ជំនាន់ក្រោយមានទេពកោសល្យ និងអាចតែងនិពន្ធធ្វើបទចម្រៀងដែល Original របស់យើងហើយសង្ឃឹម ថាក្នុងពេលឆាប់ៗខាងមុខនេះ និងលែងមានទៀតហើយ ពាក្យថាចម្លងពីគេ។

នៅក្នុងនោះ ដែលការប្រឡងប្រជែង ក្នុងការប្រគំតន្ត្រីដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ នៅសាលាតិចណូ ដោយមានបេក្ខជនចំនួន១៥ក្រុម ចូលរួមប្រឡងប្រជែង ហើយមិនតែប៉ុណ្ណោះ ការប្រគំតន្ត្រីនេះ ក៏មានវត្តមានតារាចម្រៀង ប្រុសស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្រតា, កវីល្បីឈ្មោះ លោក សុខ ចាន់ផល ,លោក ហេងពិទូ ,លោក សុខ រក្សា ,លោក ហ្សូណូ ,លោក កាន់ពេជ្រ, លោក សូ ស្រណោះ, កញ្ញា Adda ,    កញ្ញា Nikki ក៏អញ្ជើញចូលរួម ដោយវត្តមានរបស់ពួកគាត់ សុទ្ធសឹងតែជាម្ចាស់បទចម្រៀង Original ៕

ក្រុមហ៊ុន ANUSSA Event Planner Co.,Ltd រៀបចំប្រឡងចំរៀង Original ចូលរួមលើក ស្ទួយសិល្បៈខ្មែរ

ក្រុមហ៊ុន ANUSSA Event Planner Co.,Ltd រៀបចំប្រឡងចំរៀង Original ចូលរួមលើក ស្ទួយសិល្បៈខ្មែរ