តើអ្នកបានទទួល ទានទឹក គ្រប់គ្រាន់ដែរឬទេ រាល់ថ្ងៃ?

សុខភាព៖ ប្រហែលជា ៧០ភាគរយនៃរាងកាយ របស់មនុស្សកើតចេញពីទឹក។ ប្រសិនបើ គ្មានទឹកទេ រាងកាយ យើង មិនអាចដំណើរការបានទេ។

ជាមួយគ្នានេះដែរ ក្រុមវេជ្ជបណ្ឌិត បាននិយាយថា យើងគួរតែទទួលទានទឹក ឲ្យបាន៨ កែវ ជាអប្បបរមាក្នុង មួយថ្ងៃ។ តែប្រសិនបើយើងជាអ្នក ចូលចិត្តហាត់ប្រាណ នោះយើងត្រូវទទួល ទានទឹកឲ្យបានច្រើន ជាងនេះ ទៅទៀត។

ការទទួលទានទឹកគឺជាវិធីដ៏ល្អមួយ ដើម្បីកាត់បន្ថយជំងឺនានាឲ្យនៅកម្រិតអប្បបរមា។ ការទទួលទានទឹកអាច កាត់បន្ថយគ្រោះថ្នាក់ជំងឺពោះវៀនធំ ជំងឺប្លោកនោម និង ជំងឺមហារីកសុដន់ ក៏គ្រោះថ្នាក់បាន។

ប្រសិនបើយើងមិន ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ទេ យើងអាចមានការចង់ចាំ រយៈពេលខ្លី ឬមានការស្រពិច ស្រពិល ពិបាកធ្វើចំនោទលេខកម្រិតមូលដ្ឋាន និងពិបាកអានអក្សរតូចៗ។

ការទទួលទានទឹកនឹងធ្វើឲ្យយើង មានស្បែកកាន់តែភ្លឺស្អាត ព្រមទាំងជួយរាងកាយយើង ក្នុងការកម្ចាត់ជាតិពុល និងធ្វើឲ្យយើងកាន់តែមានសុខភាពល្អ។ ដូច្នេះ ចូរសួរសំនួរនេះ ទៅខ្លួនអ្នក ថាតើអ្នកបានបរិភោគទឹកគ្រប់គ្រាន់ ឬ នៅសម្រាប់ថ្ងៃនេះ?

តើអ្នកបានទទួល ទានទឹក គ្រប់គ្រាន់ដែរឬទេ រាល់ថ្ងៃ?